កម្មករស៊ីឈ្នួលដឹកទំនិញតាមរ៉ឺម៉កម៉ូតូជិត២០នាក់ លើកគ្នាតវ៉ានៅមុខសាលាខេត្តប៉ៃលិន ខណ:គយច្រកទ្វារអន្តរជាតិព្រំទារឱ្យបង់ពន្ធថ្លៃពេក
ខេត្តប៉ៃលិន ៖ ក្រុមអ្នករកស៊ីដឹកទំនិញតាមរ៉ឺម៉កម៉ូតូ ពីទឹកដីថៃឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយយកទៅដាក់ឱ្យម៉ូយនៅតាមផ្សារក្នុងក្រុងប៉ៃលិ ន មានគ្នាជិត២០នាក់ បានលើកគ្នាទៅតវ៉ានៅមុខសាលាខេត្តប៉ៃលិន ខណ:មន្ត្រីគយច្រកទ្វារអន្តរ ជាតិព្រំ ទារឱ្យបង់ពន្ធថ្លៃខ្លាំងពេក ពោលគឺកៀបកពួកគាត់ ដែលរកព្រឹកខ្វះល្ងាច ។
ហេតុការណ៍ក្រុមរត់ម៉ូតូរ៉ឺម៉កតវ៉ានៅមុខសាលាខេត្តប៉ៃលិននេះ បានកើតឡើងកាលពីវេលា ម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ។ តែគេមិនឃើញមានខាងរដ្ឋបាលសាលាខេត្តណាម្នាក់ចេញមកសួរនាំនោះឡើយ ។
ប្រភពព័ត៌មានពីក្រុមកម្មករបើកបរម៉ូតូរ៉ឺម៉កដឹកទំនិញដាក់ឱ្យម៉ូយនៅតាមផ្សារនានាក្នុងក្រុង ប៉ៃលិន បានឱ្យដឹងថា តាំងពីយូរណាស់មកហើយ មិនដែលមានរឿងរ៉ាវអ្វីកើតឡើងចំពោះពួកគេ នោះទេ ដោយពួកគេមានគ្នាជាង២០នាក់ បានដឹកឥវ៉ាន់ពីទឹកដីប្រទេសថៃ យកទៅដាក់ឱ្យម៉ូយនៅ តាមផ្សារ ក្នុង១ថ្ងៃបានចំនេញតិចតួច សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ លុះមេគយចាស់ៗប្តូរ ទៅកាន់ខេត្តផ្សេងៗអស់ ខ្លះទៀតចូលនិវត្តន៍ ស្រាប់តែមេគយថ្មីឡើងទៅកាន់ខេត្តប៉ៃលិន បានរឹប ពួកគេកាន់តែខ្លាំងឡើងៗ ធ្វើឱ្យទ្រាំមិនបានក៏នាំគ្នាតវ៉ាតែម្តង ។ ប្រភពបន្តទៀតថា មុនដំបូង មេគយនៅច្រកទ្វារអន្តរជាតិព្រំ បានចាប់រ៉ឺម៉កពួកគេ ដោយតម្រូវឱ្យបង់ពន្ធក្នុងតម្លៃខ្ពស់ ដែលពួកគេមិ នមានសមត្ថភាពបង់នោះទេ ព្រោះស៊ីឈ្នួលដឹកឱ្យគេ១ពេលរស់១ពេល ពោលគឺរកព្រឹកខ្វះល្ងាច បើសិនជាបង់ពន្ធនោះប្រពន្ធកូនប្រហែលជាហូបបាយលាយអំបិលហើយ ។
ទោះបីជាយ៉ាងណា ពួកគេមិនចង់មានរឿងរ៉ាវអ្វីជាមួយនឹងសមត្ថកិច្ចច្រកព្រំដែនដែរ តែដោ យសារពួកគេរឹតក.ខ្លាំងពេកមិនអាចទ្រាំបាន ហើយណាមួយការស៊ីឈ្នួលដឹកឱ្យគេបានកម្រៃតិចតួច បំផុត ។ បើសិនជាឱ្យពួកគេបង់ពន្ធដូចជាមេឈ្មួញធំៗ នោះពួកគេនឹងលែងមានការងារធ្វើទៀតហើ យ ដូច្នេះមានតែវិធីនាំគ្នាទៅតវ៉ានៅមុខសាលាខេត្ត ដើម្បីឱ្យអាជ្ញាធរខេត្តជួយសម្របសម្រួលផង ។
ក្រោយមកពួកគេបានយកឯកសារតវ៉ា ដែលបានផ្តិតមេដៃរួច ទៅដាក់ឱ្យខាងសាលាខេត្ត ជួ យអន្តរាគមន៍ តែមិនដឹងថា ខាងខេត្តជួយដោះស្រាយឬយ៉ាងណានោះទេ ព្រោះអីពេលពួកគេនាំគ្នា ទៅឈរតវ៉ានៅមុខសាលាខេត្ត ហាក់ដូចជាគ្មាននរណាអើពើទាល់តែសោះ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងបានទាក់ទង ទៅលោក ហែម ឬទ្ធី នាយករដ្ឋបាល សាលាខេត្តប៉ៃលិន ដើម្បីបំភ្លឺដែរ តែអ្នកផ្សេងទទួលទូរស័ព្ទជំនួស ដោយប្រាប់ថា ជាប់រវាល់ ហើយ ក៏បិទទូរស័ព្ទភ្លាមៗតែម្តង ៕