ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​ក្នុង​ស្រុក​ដងទង់​
Fri,30 March 2018 (Time 08:21 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 568នាក់)


​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​នៅ​ស្រុក​ដងទង់​ខេត្ត​កំពត ។​

​បន្ទាប់ពី​លោក សុីវ ភេ​ង អភិបាល​ស្រុក​ដងទង់​បាន​ធ្វើ​របាយការណ៍​ស្វាគ​ម​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ទឹកដី ការងារ​គ្រប់គ្រង និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​រួចមក លោក ជាវ តា​យ បាន​សំដែង​ការ​កោត​ស​សើរ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព ដែល​បាន​រួមគ្នា​សហការ​សាមគ្គី​ធ្វើ​ការកសាង​សមិទ្ធិផល​នានា​នៅ​មូលដ្ឋាន​មាន​ការរីកចំរើន​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ មាន​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ លោក​អភិបាលខេត្ត​បាន​លើកឡើង​ទៀត​ថា បើ​ទោះជា​បែបណា ត្រូវតែ​ខិតខំ​ពុះពារ​បន្ថែមទៀត ពិសេស​ជំរុញ​លើ​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ឈាន​មុខ​គេ​នៅក្នុង​ស្រុក បន្ទាប់​មក​ការរៀបចំ​ទីផ្សារ​ឲ្យ​កាន់តែ​មាន​ដំណើរ​ល្អ​ទើប​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​មាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់ ដែល​ធ្វើឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ធូរធា​មាន​ការរីកចំរើ​ន​ជា​លំដាប់ ។​

​លោក​អភិបាលខេត្ត ក៏​បាន​រំលឹក​ផងដែរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ស្រុក​ដងទង់​ទាំងមូល ត្រូវ​បន្ត​ពង្រឹង​សេវាសាធារណៈ​ឲ្យបាន​ទូ​លំ​ទូលាយ ដូច​ជា​តម្រូវការ​ចាំបាច់​ឬ​បញ្ហា​ប្រឈម​នានា ក៏ដូចជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិសេស​លើ​ផ្នែក​សុខភាព សេវា​រដ្ឋបាល ដីធ្លី លំនៅដ្ឋាន អនាម័យ​និង​បរិស្ថាន​និង​សេវា​ចាំបាច់​មួយ​ចំនួន​ទៀត ។​

​ជាមួយនេះដែរ លោក​អភិបាលខេត្ត​ក៏​បាន​ជុំរុញ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​បន្ត​ពង្រឹង​បន្ថែមទៀត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង ដូច​ជា​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដោយ​ឈាន​ទៅ​លប់បំបាត់​ឲ្យ​ខាន​តែ​បាន នូវ​បទល្មើស​ផ្សេងៗ​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​តំបន់ នៃ​ស្រុក​ដងទង់​ទាំងមូល​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ