ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល សក្ដានុពល​ខេត្តកំពត​-​ពិព័រណ៍​ផ្សារណាត់​កម្ពុជា​-​អន្តរជាតិ​លើក​ទី​៣
Wed,28 March 2018 (Time 05:50 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 569នាក់)


កំពត ៖ ពិធី​សម្ពោធ បើក​ពិព័រណ៍​ផលិតផល​សក្ដានុពល​ខេត្ត​កំពត​-​ពិព័រណ៍​ផ្សារណាត់​កម្ពុជា​-​អន្តរជាតិ​លើក​ទី​៣ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពត ត្រូវបាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៧​ខែ​មីនា ឆ្នាំ​២០១៨ ស្ថិត​ចំណុច​សួន​សាធារណៈ ព្រែក​កំពង់បាយ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត ក្រោម​វត្តមាន​ចូលរួម លោក អ៉ឹង ម៉េង​ហួរ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ជាវ តា​យ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពត​។​

​ក្នុង​ពិធី​នេះ លោក ស្រី​-​កម្ភៈ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានឲ្យដឹងថា​៖​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​មាន​រយៈពេល​៥​ថ្ងៃ មាន​ស្តង់​សរុប​ចំនួន​១២០​។ ក្នុង​នោះ​សម្រាប់​ស្ដង់​ផលិតផល​ខេត្តកំពត​មាន​ចំនួន​២៥​ស្តង់ ស្ដង់​មន្ទីរ​ពាណិជ្ជកម្ម​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ចំនួន​១០​ស្តង់​និង​ផលិតផល​ក្រុមហ៊ុន​ចំនួន​៨៥​ស្តង់ ហើយ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​នេះ ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​ខេត្ត​កំពត ពិសេស​ជំរុញ​ការនាំចេញ​ផលិតផល​សក្ដានុពល​ខេត្ត​កំពត​ទៅកាន់​បណ្ដា​ខេត្ត​ផ្សេងៗ ក៏​ដូច​ជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក ដើម្បី​រួមចំណែក​ក្នុង​ការពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អន្ត​រ​ជាតិ លើ​ផលិតផល ឧស្សាហកម្ម សិប្បកម្ម កសិកម្ម និង​វិស័យ​ទេសចរណ៍​ផង​ដែរ​។​

​លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា​៖​ខេត្ត​កំពត​គឺជា​ខេត្ត​មួយ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម រ៉ែ​និង​ថាមពល និង​វិស័យ​ទេសចរណ៍​ជា​ដើម​។

​ទន្ទឹមនឹង​ភាព​វិវត្តន៍​រីកចម្រើន​នូវ​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​សំណាក់​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួង​ពាណិជ្ជកម្ម​ដែល​ជា​សេនាធិការ​ក្នុង​ការ​ឲ្យមាន​បរិយា​កាស​កាន់តែ​ប្រសើរ​លើ​វិស័យ​ពាណិជ្ជកម្ម​នេះ​។ លោក ជាវ តា​យ​ក្នុង​នាម​រដ្ឋបាល​ខេត្ត បានចាត់ទុក ពិព័រណ៍​ផលិតផល​សក្ដានុពល​ខេត្ត​កំពល និង​ពិព័រណ៍​ផ្សារណាត់​កម្ពុជា​-​អន្តជាតិ​លើក​ទី​៣​ឆ្នាំ​២០១៨​នាពេលនេះ គឺជា​វេទិការ​ពាណិជ្ជកម្ម ដ៏​មាន​សារៈសំខាន់​សម្រាប់​បងប្អូន​អាជីវករ ពាណិជ្ជករ អាច​សិក្សា ស្វែង​យល់​ពិភាក្សាគ្នា ផ្លាស់ប្ដូរ​គំនិត​គ្នា​ទៅវិញទៅមក ក្នុង​ប្រយោជន៍​បង្កើន​ដៃគូ​ពាណិជ្ជកម្ម​ផង និង​ចែករំលែក​បទពិសោធន៍​ឈានទៅ​បង្កើត​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​អាច​ប្រកួតប្រជែង​ផងដែរ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​នាំចេញ​នាពេល​អនាគត​។​ជាមួយ​ឱកាស​នោះ​លោក ជាវ តា​យ ក៏​បាន​សំដែង​ការគាំទ្រ​និង​សំណូមពរ​ជំរុញ​ឲ្យ​អាជីវករ​ពាណិជ្ជករ រោងចក្រ សហគ្រាស ប្រើប្រាស់​ពេលវេលា​ដ៏​មាន​តម្លៃ​នេះ​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​និង​បង្កើន​ទំនាក់ទំនង​រកស៉ី​ជាមួយ​គ្នា​ឲ្យមាន​លក្ខណៈ​យូរអង្វែង​ផងដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ