ខេត្តប៉ៃលិន ៖ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨ រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន អង្គភាពច្រកចេញចូលតែមួយ នាយករងទីចាត់ការ ប្រធាន-អនុប្រធានការិយាល័យ បំពេញរចនាសម្ព័ន្ធរដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក អង្គភាពពាក់ព័ន្ធ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់។លោក ហែម ឬទ្ធី នាយករដ្ឋបាលសាលាខេត្ត បានអានប្រកាសស្តីពីការតែងតាំងនិងប្រគល់ភារកិច្ចជូនមន្ត្រីរាជការសាលាខេត្តប៉ៃលិនចំនួន ០៩រូប រួមមាន៖ .លោកស្រី គុំ ចាន់ធាវី ជានាយករងរដ្ឋបាលសាលាខេត្ត .លោក យឹម ភារុណ ជាប្រធានអង្គភាពច្រកចេញចូលតែមួយ លោកស្រី មល់ ស្រ៊ឹម ជានាយករងទីចាត់ការខេត្ត លោក ឈាន ច័ន្ទរិទ្ធិ ជានាយករងទីចាត់ការរដ្ឋបាល .លោក រាម សុមេធ ជានាយករងទីចាត់ការអន្តរវិ ស័យ .លោក ញ៉ូវ គង្គា ជាទីចាត់ការគ្រប់គ្រងធនធានមនុស្ស .កញ្ញា សួន ស៊ីកៀវ ជាអនុប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការធនធានមនុស្ស .លោក តាត់ កូនណុយ ជាអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត និង .លោកស្រី យ៉ែម សុម៉ាលី ជាអនុប្រធានអង្គភាពច្រកចេញចូលតែមួយ ។ លោកស្រី គុំ ចាន់ធាវី ដែលត្រូវបានប្រកាសតែងតាំងតួនាទីថ្មីបានប្តេជ្ញាចិត្តថាៈ ដើម្បីឆ្លើយតបនិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងនាមជានាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន អង្គភាពច្រកចេញចូលតែមួយ នាយករងទីចាត់ការ ប្រធាន-អនុប្រធានការិយាល័យ សូមធ្វើការប្តេជ្ញាចិត្តខិតខំ ប្រឹងប្រែងធ្វើការងារបន្ថែមទៀតដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋាននានាជាធរមាន គោរពអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំខេត្តនិងរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាគោរពតួនាទី និងការចាត់តាំងរបស់ថ្នាក់ដឹកនាំខេត្ត បន្តខិតខំប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវចំណេះដឹងថ្មីៗ ដើម្បីបង្កើនគុណភាពការងារអោយមានប្រសិទ្ធិភាព។ បន្តស្មារតីការងារជាក្រុមនិងជោគជ័យជារួមដោយបន្តស្មារតីសាមគ្គីភាព ឯកភាពនិងស្មារតីក្រើនរំលឹកគ្នាទៅវិញទៅមក ដើម្បីកែលម្អរចំណុចអវិជ្ជមានដើម្បីប្រសិទ្ធភាពការងារ។ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការប្រកាសប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការសាលាខេត្តនៅពេលនេះ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធភាពប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិតាមរយះប្រមូលផ្តុំសេវារដ្ឋបាលនៅលើវិស័យនានា នៅកន្លែងតែមួយបង្កភាពងាយស្រួលនិងធ្វើអោយទាន់ពេលវេលានឹងតម្រូវការរបស់ប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានអនុវត្តនាពេលកន្លងមក ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ