កំពត ៖ សង្វៀនប្រជល់មាន់មួយកន្លែង ដែលតែងលួចឆ្មក់លេងនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលស្រុក ចេញប្រតិបតិ្តការបង្ក្រាប ដោយឃាត់ខ្លួនមនុស្សចំនួន៦នាក់ ដកហូតម៉ូតូចំនួន១៨គ្រឿង អាគក២ក្បាល ព្រមទាំងសម្ភារៈមួយចំនួនទៀត។ការបង្ក្រាបល្បែងប្រជល់មាន់នេះ បានប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ពាក់ព័ន្ធនឹងការបង្ក្រាបសង្វៀនប្រជល់មាន់ខាងលើ សមត្ថកិច្ចឲ្យដឹងថា ក្នុងប្រតិបតិ្តការនេះ កម្លាំងបានដកហូតម៉ូតូចំនួន១៨គ្រឿង និងឃាត់ខ្លួនអ្នកញៀនល្បែងប្រជល់មាន់ចំនួន៦នាក់ រួមមាន៖ ១.ឈ្មោះ ខូវ មាវ ,២.ឈ្មោះ អ៊ុក ទន់ ,៣.ឈ្មោះ យិុន រឹម ,៤.ពេជ្រ ធឿន ,៥.ឈ្មោះ យេន ពី ,៦.ឈ្មោះ សុខ ពុទ្ធ។ទាំងអស់គ្នា រស់នៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត។បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៦នាក់ និងម៉ូតូចំនួន១៨គ្រឿង ព្រមទាំងមាន់គក២ក្បាល ក៏ដូចជាសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត សមត្ថកិច្ចបាននិងកំពុងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅថ្ងៃបន្ទាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ