កំពត ៖ លោក ឈូក ធី មុខសញ្ញាជនពិកា បន្ទាប់ពីបានទទួលមរណៈភាព នៅក្នុងលំនៅដ្ឋាន ក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីម្សិលមិញនោះ ត្រូវបាន លោកវរសេនីយ៍ត្រី សេង សុគន្ធចាត់ ប្រធានសមាគមអតីតយុទ្ធជនស្រុកកំពង់ត្រាច រួមដំណើរដោយលោក ទិត្យ គឹមសេង មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងកំពត និងក្រុមការងារ បានពាំនាំថវិកាចំនួន ៤.០០០.០០០រៀល ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពរបស់លោក នៅឯលំនៅដ្ឋាន នៅរសៀលថ្ងៃទី២១ខែមីនា ឆ្នាំ២០១៨នេះ។លោកវរសេនីយ៍ត្រី សេង សុគន្ធចាត់ ប្រធានសមាគមអតីតយុទ្ធជនប្រចាំស្រុកកំពង់ត្រាច បានបញ្ជាក់ឲ្យដឹងថា លោក ឈូក ធី ដែលជាមុខសញ្ញាជនពិកា បានទទួលមរណៈភាព កាលពីថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ខែមីនា ឆ្នាំ២០១៨ដោយរោគាពាធ ក្នុងអាយុ៦៦ឆ្នាំ ដោយសពត្រូវបានតំកល់និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅក្នុងលំនៅដ្ឋានរបស់លោកផ្ទាល់ ស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។លោកបានឲ្យដឹងទៀតថា សមាគមអតីតយុទ្ធនេះគឺបានបង្កើតនិងផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ហ៊ុន សែន នៅអំឡុងឆ្នាំ២០០៧ ក្នុងគោលបំណងសម្រាប់ប្រមូលថវិកាមកពីគ្រប់ទិសទី ផ្តល់ជូនដល់ក្រុមគ្រួសារ ជនពិកា ឬមុខសញ្ញាជនពិកា ក៏ដូចជាយោធិនចូលនិវត្តន៍ ដើម្បីជួយរំលែកទុក្ខលំបាកគ្រប់បែបយ៉ាង ពិសេសនៅពេលគាត់បានទទួលមរណៈភាព ឬដោយប្រការផ្សេងៗ។ជាមួយនេះដែរ ក្រុមគ្រួសារសព លោក ឈូក ធី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះប្រធានសមាគមអតីតយុទ្ធជន ក៏ដូចជាក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ ជ្រោមជ្រែង ក៏ដូចជាការចូលរួមចំណែករំលែកទុក្ខដល់គ្រប់ក្រុមគ្រួសារជនពិកាគ្រប់ទីកន្លែង ពិសេសដល់ក្រុមគ្រួសាររបស់គាត់ផ្ទាល់នាពេលនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ