ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ (D) ដល់មន្ទីរពាណិជ្ជកម្មនៅតាមខេត្ត៤៖ ប៉ៃលិន, បាត់ដំបង, បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ប៉ៃលិន៖នៅសាលាប្រជុំធំសាលាខេត្តប៉ៃលិនមាន ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការធ្វើប្រតិភូកម្មនៃការចេញ CO ទម្រង់ ឌី (D) សម្រាប់ខេត្តទាំង ៤នេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអាជ្ញាធរខេត្តពាក់ព័ន្ធ ព្រមទាំងតំណាងវិស័យឯកជន ១០០នាក់។នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានចាត់ទុកព្រឹត្តិការណ៍នេះគឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើប្រតិភូកម្មនេះមិនត្រឹមតែជាការផ្ទេរភាពជាម្ចាស់នៃមុខងារទេ ថែមទាំងជាការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការអនុវត្តមុខងារឲ្យកាន់តែមានប្រសិ្ធទ្ធភាព និងតម្លាភាព ជៀសវាងនូវបាតុភាពអសកម្ម និងការកកស្ទះកសិផល ជាយថាហេតុ. ..។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្រសួងពាណិជ្ជកម្មនឹងបន្តធ្វើប្រតិភូកម្មសេវាធារណៈនេះ ដល់បណ្តាខេត្តជាប់ព្រំដែនផ្សេងៗទៀតនាពេលអនាគត់។ ទន្ទឹមគ្នានឹងការបណ្តុះបណា្តលមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មជាមុន ទាំងកម្រិតជំនាញទាក់ទងវិធានប្រភពដើមទំនិញ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃ ការចេញ ស៊ីអូ CO ផងដែរ។ គួររំលឹកដែរថាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងការខិតខំប្រឹងប្រែងទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសំដៅធានាឲ្យមានការអភិវឌ្ឍដ៏ទូលំទូលាយប្រកបដោយនិរន្តរភាពព្រមទាំងដើម្បីពង្រឹងនិងធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋានរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនិងអនុវត្តន៍ក្របខណ្ឌយុទ្ធសាស្ដ្រស្តីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការចាប់តាំងពីឆ្នាំ២០០៥។ក្នុងន័យនេះក្រសួងពាណិជ្ជកម្មកន្លងមកបានធ្វើប្រតិភូកម្មសេវាសាធារណៈជាបន្តបន្ទាប់ ដល់មន្ទីរពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ សំដៅឆ្លើយតបតម្រូវការអទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋបំផុត។បើតាមទិន្ន័យរបស់នាយកដ្ឋាននាំចេញ-នាំចូលបានឲ្យដឹងថា ការនាំចេញនៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស បានកើនឡើងរហូតដល់១១,១៥៣ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ ពោលគឺស្មើនឹងជាង១៨% បើប្រៀបធៀបឆ្នាំ២០១៦ ដែលទឹកប្រាក់ត្រឹមតែ ៩,៤២១ លានដុល្លារអាមេរិក ប៉ុណ្ណោះ។ ដោយឡែកការនាំចេញតាមវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ទម្រង់ ឌី (D) ទៅកាន់ទីផ្សារតំបន់អាស៊ាន បានកើនឡើងប្រមាណជាង ៦៦% គឺពីទឹកប្រាក់ ៧២៨ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ រហូតដល់ទឹកប្រាក់១,២១៤ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ