ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយសារ​រថយន្ត​Pajero​មួយ​គ្រឿង​រេ​ចង្កូ​ចចូល​ផ្ទះ​ប្រជាពលរដ្ឋ​
Sat,03 March 2018 (Time 09:07 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 677នាក់)


​កំពត ៖ មិនដឹង​ជា​ខុស​បច្ចេកទេស​ដោយ​សាររ​ថ​យន្តឬ​ជា​កំហុស​អ្នកបើកបរ​នោះទេ សុខៗ​ស្រាប់តែ​រថយន្ត​ម៉ាក​Pajero​មួយ​គ្រឿង​បាន​រេ​ចង្កូត​ខុសផ្លូវ ហើយ​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​ខូចខាត​ល្វែង​ខាងមុខនិង​ខូចខាត​អស់​ម៉ូតូ​មួយ​គ្រឿង​។​ប៉ុន្តែ​ហេតុការណ៍​ខាងលើ​នេះ​ពុំ​បង្ក​ធ្វើឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ដោយ​គ្រាន់តែ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​តែប៉ុណ្ណោះ​។​

​ហេតុការណ៍​ស្ទើ​ព្រលឹង​ចុង​សក់​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០២​ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​សាលា​ស្រុក​កំពង់ត្រាច នៃ​ទីរួមស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​និយាយថា មុន​ពេល​ជួប​រឿង​ភ្ញាក់ផ្អើល គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់ ដោយ​គេ​ដឹង​ថា​គាត់​មក​ធ្វើការ​ដូច​សព្វមួយដង​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច លុះ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​គឺ​នៅសល់​ប្រមាណ​១០០​ម៉ែត្រ​ទៀត​ដល់​កន្លែង​ទៅហើយ ស្រាប់តែ​រថយន្ត​នោះ​រេ​ចង្កូត​សំដៅ​ចូល​ផ្ទះ​អ្នកស្រុក​តែម្តង ដែល​បាន​ធ្វើឲ្យ​អ្នក​រស់នៅ​ម្តុំ​នោះ​រត់​ចែក​ផ្លូវ​គ្នា​ទាំង​ព្រលឹង​ចង់​សក់​។​ប្រភព​បានឲ្យ​ដឹង​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ ក៏​បាន​ធ្វើឲ្យ​ម៉ូតូ​ម៉ាក​ZOOMER-X​មួយ​គ្រឿង​ទទួលរង​ការខូចខាត​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​កើតឡើង​ដូចខាងលើ ម្ចាស់​រថយន្ត​បាន​បញ្ជាក់​ប្រាប់ថា​រូបគាត់​ជា​មន្ត្រី​នគរបាល​នៃ​អធិការ​ស្រុក​កំពង់ត្រាច​ដែល​នៅ​ក្បែរ​ចំណុច​កើតហេតុ​នេះ​។​គាត់​បាន​អះអាង​ថា គាត់​បើកបរ​ប្រុងប្រយ័ត្ន​បំផុត ប៉ុន្តែ​ខណៈ​ដែល​គាត់​កំពុង​បើកបរ ស្រាប់តែ​រថយន្ត​របស់​គាត់​រេ​ចង្កូត​សំដៅ​ទៅ​បុក​ផ្ទះ​អ្នកស្រុក​ដោយ​ឯកឯង​តែម្តង ហើយ​ហ្វ្រាំង​ក៏​ជាន់​មិន​ជាប់​ទៀត មិន​ដឹង​មូលហេតុ​អី្វ​ទាល់តែសោះ ដោយ​ឧប្បត្តិហេតុ​បែប​នេះ​គាត់​ពិតជា​ឆ្ងល់​ខ្លាំង​ណាស់ ណាមួយ​ឡាន​ក៏​ខូច ថែម​ទាំង​សង​រាល់​ការខូចខាត​ទ្រព្យសម្បតិ្ត​អ្នកដទៃ​ទៀត​ផង​...​ហ៊ី​! ម្តងនេះ​ចប់​ហើយ​។​

​ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ត​និង​ម្ចាស់ផ្ទះ ព្រម​ទាំង​ម្ចាស់​ម៉ូតូ កំពុង​និយាយ​ចរចា​គ្នា ប៉ុន្តែ​សំណង​ត្រឹម​កម្រិត​ណា​មិន​ទាន់​ដឹង​នៅឡើយ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ