កំពត ៖ នៅសាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី០១ខែមីនាឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលហៅថា(វ.ស.ស)បានសហការជាមួយអាជ្ញាធរខេត្ត ធ្វើអង្គវេទិកាសន្ទនារវាងអង្គការ សមាគម សហជីពនិងសហគមន៍ក្នុងខេត្តសរុបជាង២០០នាក់។ វេទិកានេះក៏មានការចូលរួមពីសំណាក់អាជ្ញាធរក្រុង ស្រុកនិងមន្ទីរ-អង្គភាពជំនាញ ជុំវិញខេត្តផងដែរ។លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល(វ.ស.ស) បានបញ្ជាក់ឲ្យដឹងថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានចុះបេសកកម្មធ្វើឡើងនាពេលនេះគឺអនុវត្តតាមស្មារតីនៃសេចក្ដីជូនដំណឹងចុះថ្ងៃ១៣ ខែកម្ភៈ ២០១៨របស់រាជរដ្ឋាភិបាល ដែលស្របតាមគោលការណែនាំពីប្រមុខរាជរដ្ឋាភិបាល ឲ្យចុះធ្វើជាវេទិកា សន្ទនា ជួបសំណេះសំណាលជាមួយបណ្ដា អង្គការ សមាគម សហជីពនិងសហគមន៍ នានា នៅទូទាំង ២៥រាជធានី ខេត្ត ក្នុងគោលបំណងស្វែងយល់ពីសភាពការណ៍ជាក់ស្ដែងបច្ចុប្បន្នភាពរបស់វិស័យសង្គមស៊ីវិលនៅមូលដ្ឋាន។ លោក កឹមរ័ត្ន វិសិដ្ឋ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា (វ.ស.ស)គឺក្នុងនាម ជាអ្នកសម្របសម្រួល នៅក្នុងកិច្ចការ សង្គមស៊ីវិល ជួយដល់រាជរដ្ឋាភិបាល ដើម្បីបង្កើតឲ្យមានភាពស្និទ្ធស្នាលរវាងអង្គការសង្គមស៊ីវិល ជាមួយ សង្គមស៊ីវិល និងរវាងរាជរដ្ឋាភិបាល ដើម្បីស្ដាប់ពីបញ្ហាប្រឈមឬក៏ជាសំណូមពរឬរបៀបវារៈនៃការងារឲ្យមានភាពសហការជិតស្និទ្ធរវាងភាគីដែលមានតួអង្គក្នុងកិច្ចអភិវឌ្ឍសង្គម ពោលគឺរាជរដ្ឋាភិបាល វិស័យសង្គមស៊ីវិល និងវិស័យឯកជន។ ដូច្នេះវិស័យសង្គមស៊ីវិលត្រូវបានកំពុងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយគ្នា ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ពិសេសចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានតម្រូវការចាំបាច់ជាក់ស្ដែង។មានមតិនៅក្នុងអង្គវេទិកានេះដែរលោក ជីង ផល្លាអភិបាលរងខេត្តតំណាងលោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្តកំពត បានចាត់ទុកអង្គវេទិកានាពេលនេះពិតជាមានសារៈសំខាន់ សម្រាប់ជាឱកាសនៃការចូលរួមរបស់បណ្ដាអង្គការ សមាគមសហជីពនិងសហគមន៍ ដើម្បីអាចលើកឡើងនូវសំណូមពរ ឬការព្រួយ បារម្ភអ្វិីពីបញ្ហាប្រឈមឬពីការងាររបស់ពួកគាត់ និងអាចបានពិភាក្សាត្រង់ទៅត្រង់មក ជាមួយគ្នារវាងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដើម្បីស្វែងរកដំណោះស្រាយរួមដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ឬក៏អាចបញ្ចៀសបានបញ្ហាដែលមិនគួរកើតឡើង។លោក ជីង ផល្លា រំពឹងថា តទៅមុខទៀត អង្គការសង្គមស៊ីវិលទាំងអស់ នឹងយល់ដឹងកាន់តែច្បាស់ថែមទៀតពីតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្វអភិវឌ្ឍសង្គមជាតិ ព្រមទាំងរបៀបរបបការងារនឹងកាន់តែស៊ីសង្វាក់ជិតស្និទជាមួយគ្នានិងមានភាពរលូតប្រសិទ្ធភាពកាន់តែប្រសើរឡើង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ