ខេត្តប៉ៃលិន ៖ កូនភ្នំមួយកន្លែង កំពុងទទួលរងការបាត់បង់ជាបណ្តើរៗ ដោយត្រូវបានឈ្មួញម្នាក់នៅក្នុងក្រុងប៉ៃលិន ធ្វើសកម្មភាព យកគ្រឿងចក្រ ទៅជីកកកាយដឹកលក់ចែកចាយតាមភូមិរាល់ថ្ងៃ ។ តែពេលឃើញខាងសារព័ត៌មាន ចូលទៅសួរនាំ ស្រាប់តែបើកបរទាំងរថយន្ត និងគ្រឿងចក្រគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ ក្រុមឈ្មួញលួចយកគ្រឿងចក្រទៅជីកកកាយ ដីកូនភ្នំលក់នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ឱ្យដឹងថា គេឃើញឈ្មួញម្នាក់ រស់នៅក្នុងក្រុងប៉ៃលិន បានធ្វើសកម្មភាពយកគ្រឿងចក្រទៅជីកកកាយដីកូនភ្នំខាងលើ ដឹកលក់អស់រយ:ពេលជាយូរមកហើយ ដោយគ្មានការហាមឃាត់ពីមន្ទីរពាក់ព័ន្ធនោះទេ ។ ប្រភពបន្តទៀតថា ពេលកំពុងតែដឹកជញ្ជូននោះ ខាងសារព័ត៌មានចំនួន៤ស្ថាប័ន បានចុះទៅសួរនាំ ស្រាប់តែម្ចាស់គ្រឿងចក្រមិនបាននិយាយអ្វីទាំងអស់ ដោយប្រញា ប់បើកបរគ្រឿងចក្រឡើងលើរថយន្តធំ ហើយក៏បើកចេញពីកន្លែងជីកកកាយនោះ ឆ្ពោះទៅក្រុងប៉ៃលិន បាត់ស្រមោលតែម្តង ។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កូនភ្នំមួយកន្លែងខាងលើ ត្រូវបានគេលួចជីកក កាយជារឿយៗ ធ្វើឱ្យទទួលរងការខូចខាត និងបាត់បង់ស្ទើរតែអស់រលីងទៅហើយ ដោយអ្នកខ្លះយកទៅចា ក់ក្រាលធ្វើផ្លូវលំ ខ្លះទៀតឆ្លៀតឱកាសយកទៅលក់នៅតាមភូមិ ដោយសង្ស័យថា គ្មានច្បាប់ទម្លាប់អ្វី ត្រឹមត្រូវនោះឡើ យ ។ លើសពីនេះ ភ្នំជាច្រើននៅក្នុងខេត្តប៉ៃលិន ដែលស្ថិតនៅក្បែរផ្លូវជាតិ គេសង្កេតឃើញបាត់បង់ទំរង់ដើ ម ដោយក្លាយទៅជាក្រហេងក្រហូង មើលមិនចុះភ្នែកអ្នកធ្វើដំណើរតាមផ្លូវនោះទេ ។ ចំណែកភ្ញៀវទេសចរ ក៏បានលើកឡើងថា មិនគួរអនុញ្ញាតឱ្យឈ្មួញយកគ្រឿងចក្រទៅជីកកកាយភ្នំ ដែលជាសម្បត្តិធម្មជាតិនោះទេ គួរតែទុកឱ្យមានដើមឈើដុះទ្រុបទ្រុល មានទេសភាពល្អស្រស់បំព្រងដូចប្រ ទេសជិតខាងនោះក៏អាចធ្វើឱ្យអាកាសធាតុមានលំនឹងផងដែរ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ខងលោ កអត់ដឹងរឿងថាមានគេយកគ្រឿងចក្រទៅជីកកកាយភ្នំនោះទេ ប្រហែលជាគេលួចលាក់ជីកកកាយ លុះមាន មន្ត្រីបរិស្ថាន ឬអ្នកសារព័ត៌មានទៅសួរនាំ នោះគេបញ្ឈប់សកម្មភាព ។ លោកបន្តទៀតថា ភ្នំខាងលើមើល ទៅតូចតាច ហើយនៅឆ្ងាយពីផ្លូវជាតិដែរ មិនមានអ្វីប៉ះពាល់ដល់បរិស្ថាននោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ