កែប ៖ ជាទូទៅសំណល់ដែលតែងតែបោះចោលរប៉ាត់រប៉ាយនៅគ្រប់ទីកន្លែង ភាគច្រើនគឺជាសំរាមនិងសំណល់ថង់ប្លាស្ទិក ហើយសំណល់ប្រភេទនេះត្រូវបានបន្សល់ទុកនៅគ្រប់ទីកន្លែង មិនថាទីប្រជុំជន ទីសាធារណៈ ឬនៅតាមតំបន់ទេសចរណ៍នានានោះទេ សូម្បីតែនៅតាមលំនៅដ្ឋានរបស់យើងក៏មានបន្សល់ថង់ប្លាស្ទិកពាសវាលពាសកាលដែរ។ដោយឡែកចំពោះ រមណីយដ្ឋានឆ្នេរកែប ដែលជាតំបន់ទេសចរណ៍កន្លងមកធ្លាប់មានសំណល់ប្លាស្ទិក ចាប់ពីពេលនេះតទៅនឹងត្រូវរួមគ្នាលុបបំបាត់មិនឲ្យសំណល់ប្រភេទថង់ប្លាស្ទិកនេះនៅតាមទីលម្ហែទៀតទេ។នេះជាការលើកឡើងរបស់ប្រមុខដឹកនាំខេត្តកែប គឺលោក កែន សត្ថា ថ្លែងក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅមាត់ឆ្នេរក្រុងកែប នៅព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ"ឆ្នេរកែបប្រឆាំងនឹងសំណល់ប្លាស្ទិក"។លោកអភិបាលខេត្តកែប បានលើកឡើងទៀតថា ជាការពិតណាស់ សំណល់ប្លាស្ទិកជាកត្តាប្រឈមមួយយ៉ាងធ្ងន់ធ្ងរ ទោះបីប្រភេទសំរាមនេះស្រាលៗតែវាបង្កបញ្ហាស្មុគស្មាញ ថែមទាំងប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ។លោកថា៖ សំរាមប្លាស្ទិកតែងតែបង្ហើរតាមខ្យល់ដែលបង្កទៅជាភាពស្មោកគ្រោកនិងជាប្រភពចម្លងមេរោគផងដែរ។លោកអភិបាលខេត្តបានបន្តថា ការប្រើថង់ប្លាស្ទិកនៅក្នុងតំបន់ទេសចរណ៍ថ្វីត្បិតជារបស់ស្រាល ប៉ុន្តែវានឹងបង្កការលំបាកគ្រប់បែបយ៉ាង ព្រោះសំណល់ទាំងនេះវាតែងតែចល័តគ្រប់ទិសទីខណៈមានខ្យល់បោកបក់នោះ។ម្យ៉ាងទៀតសំណល់ប្លាស្ទិកកើតឡើងដោយសារអាជីវករ អ្នកលក់ដូរទំនិញគ្រប់ប្រភេទ នៅពេលភ្ញៀវទិញសម្ភារៈ ទំនិញឬរបស់របរផ្សេងៗ តែងតែច្រកដោយថង់ប្លាស្ទិកជានិច្ច ម្លោះហើយការជញ្ជូនសំណល់ប្លាស្ទិកមកកាន់តំបន់មួយទៅកន្លែងមួយ គឺផ្តើមដោយសារយើងទាំងអស់គ្នា ដោយការនាំសំណល់នេះបើមានមនុស្សរាប់មឺុននាក់មកដើរលេងនឹងបាននាំថង់ប្លាស្ទិករាប់មឺុនមកជាមួយដែរ។ដូច្នេះដើម្បីបោសសម្អាតសំណល់ប្លាស្ទិកកុំឲ្យមានសេសសល់នៅមាត់ឆ្នេរកែប យើងត្រូវរួគ្នាលុបបំបាត់នូវការប្រើប្រាស់ថង់ប្លាស្ទិក ដោយបង្វែទៅប្រើប្រាស់របស់ផ្សេងជំនួសវិញទើបប្រសើរ។នេះដើម្បីឲ្យស័ក្តិសមជាឈ្មោះខេត្តមានឆ្នេរបៃតង ស្របតាមសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ