ខេត្តប៉ៃលិន ៖ គេសង្កេតឃើញសាខាកាំកុងត្រូលខេត្តប៉ៃលិន ដែលមាន លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តដែលទើបនឹងផ្លាស់មកកាន់នៅខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ចុះសហការជាមួយសមត្ថកិច្ចចម្រុះ ដើម្បីចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងធ្វើតេស្តបឋម (Test Kit) លើចំនីអារហារបរិភោគ ។ ប៉ុន្តែពួកគាត់នៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងដដែល ព្រោះទំនិញតាមច្រកទ្វារ ត្រូវគេបើកឱ្យដឹកចូលយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការត្រួវពិនិត្យអ្វីនោះឡើយ ។ ហេតុការណ៍ចុះពិនិត្យនេះ ធ្វើឡើងកាលព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅតាមផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង និង ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអាជីវករលក់ដូរមួយចំនួននៅផ្សារខាងលើ បានឱ្យដឹងថា បញ្ហាសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ និងបង្កជាក្តីបារម្ភយ៉ាងខ្លាំង មិនមែនបង្កឡើងដោយសារអ្នក លក់ដូរនៅក្នុងផ្សារនោះទេ គឺត្រូវបានឈ្មួញជាអ្នកនាំចូលមកពីទឹកដីប្រទេសថៃ ។ ប្រភពបន្តទៀតថា បើសិនជាមន្ត្រីកាំកុងត្រូល មិនធ្វើការទប់ស្កាត់នៅច្រកទ្វារទេនោះ អាចនឹងមានបញ្ហាគ្រោះថ្នាក់ដល់សុខភាព ពលរដ្ឋរស់នៅតាមភូមិ និងក្នុងផ្សារជាក់ជាមិនខាន ។ ប្រភពបន្តទៀតថា ព្រោះចំណីអាហារខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករលាក់មុខ អាចបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ។ លើសពីនេះ គេឃើញមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យហាក់ ដូចជាគ្រាន់តែយកមុខប៉ុណ្ណោះ ដោយចុះចាប់ឆែកឆេរ តែតូបលក់ដូរតូចតាចប៉ុណ្ណោះ ចំណែកកន្លែ ងស្តង់ធំៗ នៅក្នុងក្រុងប៉ៃលិន មិនធ្លាប់ពិនិត្យនោះទេ ដោយសង្ស័យថា ត្រូវរ៉ូវគ្នា ខាងឈ្មួញបង់លុ យឱ្យ លុះយកទៅដាក់លក់ចែកចាយតាមផ្សារនិងតាមភូមិពិនិត្យឃើញហួសតែម្តង ។ ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារយើងមិនអាចទាក់ទងទៅលោក ឈឹម វាសនា ប្រធានកាំកុង ត្រូល សាខាខេត្តប៉ៃលិន ដែលទើបនឹងផ្លាស់មកកាន់នៅខេត្តប៉ៃលិន បានទេ ដោយសារសុំលេខទូរ ស័ព្ទពីមន្ត្រីកាំកុងត្រូលមួយចំនួនគេមិនព្រមឱ្យនោះឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ