កំពត ៖ សន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៧ និងលើកទិសដៅផែនការអនុវត្តន៍បន្តឆ្នាំ២០១៨របស់មន្ទីរសុខាភិបាលខេត្តកំពត ត្រូវបានធ្វើឡើងនៅព្រឹក១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ខែមីនា ឆ្នាំ២០១៨ក្នុងសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក សាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ពិធីនេះរៀបចំឡើងដោយមន្ទីរសុខាខេត្តកំពត និងមានការចូលរួមពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញនានាទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកគ្រប់បណ្តាក្រុង ស្រុកប្រតិបតិ្ត ប្រធានមណ្ឌលសុខភាពគ្រប់តំបន់ផងដែរ។លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឲ្យដឹងថា វិស័យសុខាភិបាលជាជ្រុងមួយនៃយុទ្ធសាស្ត្រចតុកោណ និងមានការយកចិត្តទុដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាល បានអនុវត្តនូវគោលនយោបាយ ក្នុងការកាត់បន្ថយអត្រាឈឺស្លាប់ របស់មាតា-កុមារ ព្រមទាំងជម្ងឺឆ្លង-ជម្ងឺមិនឆ្លងនិងកត្តាគ្រោះថ្នាក់នានា ក៏ដូចជាគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយជាដើម ។លោកបានគូសបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីក្រសួងសុខាភិបាលនិងមានការណែនាំផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្តនិងមានកិច្ចសហការជាមួយបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធនិងអង្គការដៃគូអភិវឌ្ឍនានាក្នុងខេត្តកំពតបានធ្វើឲ្យមន្ទីរសុខាភិបាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការសម្រេចបាននូវអត្រាគ្របដណ្តប់ខ្ពស់និងកាត់បន្ថយបានជាអតិបរិមានូវអត្រាស្លាប់របស់មាតា-ទារកនិងកុមារ,ការឈឺនិងស្លាប់ដោយសារជំងឺឆ្លង សំដៅរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្យឆ្នាំ២០១៥កន្លងទៅនេះ។ថ្លែងក្នុងពិធីបើកសន្និបាត លោក ជាវ តាយ អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់ការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណសីុជម្រៅដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងដើម្បីកែលម្អសូចនាករសុខភាពសំខាន់ៗឲ្យកាន់តែប្រសើរថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៥ នៃរដ្ឋសភាជាតិកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ និងត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ និងបានធ្វើឲ្យមានវឌ្ឍនភាពជាច្រើនដូចជា៖ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន ,សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ,ទេសចរណ៍ ,ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសពេលថ្មីៗនេះរាជរដ្ឋភិបាលបានអនុវត្តន៍សមាហរណកម្ម កាន់តែសីុជម្រៅទៅក្នុងតំបន់ និងពិភពលោកលើការផ្តល់សេវាសាធារណៈលើកកម្ពស់ស្ថានភាពសុខភាពប្រជាជនកម្ពុជា ពិសេសសុខភាពស្ត្រី កុមារ និងប្រជាពលរដ្ឋក្រីក្រ ដោយបានដាក់ចេញនូវគោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គមនិងមូលនិធិសមធម៌សុខាភិបាល។មានមតិបើកសន្និបាត លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់លើវិស័យសុខាភិបាល ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនប្រាក់បៀវត្យរ៍ជូនមន្ត្រីរាជការមួយឆ្នាំ២ដង ការផ្តល់ប្រាក់បុរេដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការអនុវត្តអង្គភាពថវិកា ការអនុវត្តនូវគម្រោងលើកទឹកចិត្តមួយចំនួនដូចជាការផ្តល់ប្រាក់លាភការបន្ថែម ប្រាក់ឧបត្ថម្ភឆ្មបបង្កើតកូនរស់ មូលនិធិសមធម៌សុខាភិបាលក្នុងគោលបំណងធ្វើយ៉ាងណាសំដៅបង្កើនគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលនៃសេវាសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបអាចមានលទ្ធភាពចូលមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈប្រកបដោយសមធម៌ ដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា ទារកនិងកុមារ កាត់បន្ថយការស្លាប់ដោយជំងឺឆ្លង និងបន្ថយបន្ទុកជំងឺឆ្លង ព្រមទាំងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲ្យរីកចម្រើនដូចបណ្តាប្រទេសជឿនលឿននៅលើពិភពលោក។លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សន្និបាតដែលនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះជាឱកាសអាចឲ្យយើងទាំងអស់គ្នាបានពិនិត្យមើលសមិទ្ធផលដែលសម្រេចបានរួមគ្នា ដើម្បីឲ្យយើងដឹងថាបទពិសោធន៍អ្វីខ្លះដែលធ្វើឲ្យយើងសម្រេចបានជោគជ័យ និងកត្តាប្រឈមអី្វខ្លះទៀត ដែលយើងត្រូវយកចិត្តទុកដាក់និងដោះស្រាយរាល់ការលំបាកទាំងនោះ ដើម្បីឈានទៅសម្រេចបានជោគជ័យបន្ថែមទៀត។ក្នុងឱកាសនោះដែរ គណៈអធិបតី ក៏បានជូនប័ណ្ណសរសើរ និងឧបត្ថម្ភថវិកាមួយចំនួន ដល់មណ្ឌលសុខភាពណាដែលមានស្នាដៃឆ្នើម និងបំពេញការងារបានល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ