កំពត ៖ លោកជាវតាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញដល់អាជ្ញាធរក្នុងមូលដ្ឋាន ភូមិ ឃុំ និងស្រុក ត្រូវរួមសហការគ្នា ប្រមូលផ្តុំដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាករណីពាក់ព័ន្ធនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានឆាប់រហ័សបំផុត សម្រាប់ឆ្លើយតបតម្រូវការចាំបាច់នានារបស់ពលរដ្ឋក្នុងមូលដ្ឋាន។ការលើកឡើងបែបនេះ ខណៈលោកអភិបាលខេត្ត បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទីរួមស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀល ថ្ងៃ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ខែមីនា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសាលាស្រុកបន្ទាយមាស។លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងយ៉ាងដូច្នោះថា ក្នុងយុគសម័យនេះ ខេត្តណាក៏ដូចខេត្តណាដែរ ជៀសមិនផុតតែងតែមានបញ្ហាប្រឈមកើតឡើងជានិច្ច ដោយករណីបែបនេះវានឹងក្លាយជាបំណុល នៅពេលដែលយើងមិនព្រមប្រមូលផ្តុំយកវាមកដោះស្រាយឲ្យបានទាន់ពេលវេលានោះ ហើយដើម្បីបញ្ចៀសនិងកាត់បន្ថយបញ្ហាប្រឈមផ្សេងៗឲ្យថមថយនៅកម្រិតទាបនោះ មន្ត្រីទាំងអស់ ព្រមជាមួយនឹងអាជ្ញាធរ ភូមិ ឃុំ និងស្រុកដាច់ខាតត្រូវរួមសហការគ្នា ហើយលើកឡើងអំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការដោះស្រាយ ឲ្យបានរួសរាន់។លោកអភិបាលខេត្តកំពត បានគូសបញ្ជាក់ទៀតថា បើករណីទាំងនោះលើសពីសមត្ថភាពមិនអាចដោះស្រាយបាន សូមឲ្យរដ្ឋបាលស្រុកដាក់ចូលទៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីធ្វើការពិនិត្យដោះស្រាយបន្តទៀត។ទន្ទឹមនឹងការអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈររបស់រដ្ឋបាលខេត្តកំពត បញ្ហាប្រឈមនានាក៏នៅមានជាបន្តបន្ទាប់ ដែលតម្រូវឲ្យអាជ្ញាធររួមគ្នាដោះស្រាយឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល និងមានតម្លាភាពជូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ