ថ្ងៃសៅរ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ បុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ចាប់ផ្តើមទទួលភ្ញៀវជាង ១លាននាក់ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែមីនា ជាមួយការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់។លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ពោលក្នុងកិច្ចប្រជុំ បន្ទាប់ពីគណ:អធិបតីទាំងពីរបានដឹកនាំប្រតិភូ និងមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងតាមមាត់ទន្លេបាសាក់ ក្នុងដែនរដ្ឋបាលក្រុងតាខ្មៅ។រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកណ្ដាលជាសេនាធិការ បាននិងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ និងរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ហើយបើតាមទីតាំងភូមិសាស្ត្រ ទីរួមខេត្តកណ្ដាលនេះ គឺនៅជិតរាជធានីភ្នំពេញ ដូច្នេះនឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តប្រមាណ ១លាន៥សែននាក់។បុណ្យទន្លេត្រូវបានសម្រេចឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចយកសប្តាហ៍ទី១ ឬទី២ ក្នុងខែមីនា និងក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ានផងដែរ។លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា បុណ្យទន្លេ គឺបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គ ឬតាមដងទន្លេគង្គា ក្នុងប្រទេសឥណ្ឌា តែងប្រារព្ធធ្វើឡើង ដើម្បីរួមគ្នាថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទំលាប់របស់សហគមន៍ប្រជាជន តាមដងទន្លេ។លោក បានណែនាំឲ្យអនុវត្តការងារសំខាន់ៗជាច្រើន ជាពិសេសគឺ ការពង្រឹងការងារទីក្រុងស្អាត ត្រៀមលក្ខណ: និងសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងសាលាខេត្តកណ្តាល ដើម្បីរៀបចំពិធីបុណ្យទន្លេ។ ក្រៅពីនោះ ត្រូវខិតខំបង្កើតជា កញ្ចប់ខ្សែទស្សនកិច្ចមួយរបស់ខេត្តកណ្តាល ដោយតភ្ជាប់គោលដៅទេសចរណ៍ពីមួយទៅមួយ នឹងរៀបចំបង្កើតជា ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡា ឲ្យបានច្រើន។គួរជម្រាបដែរ ខេត្តកណ្តាល មានរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ជាច្រើន ដែលសុទ្ធតែទាក់ទាញដូចជា រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ គៀនស្វាយ បាសិត ចំការស្នេហ៍ ស្អាងភ្នំជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ