កំពត ៖ នៅរសៀលថ្ងៃព្រហស្បត៍ ៨រោចខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ខែកម្ភៈឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាត ឲ្យលោក ដាម ប៊ុនថាម ឧបទូតភារៈធារី នៃស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនិងប្រតិភូអមដំណើរជាច្រើនរូប ដើម្បចូលជួបពិភាក្សាការងារស្វែងយល់ពាក់ព័ន្ធពីសក្ដានុពលសេដ្ឋកិច្ចនៅក្នុងខេត្តកំពត។នៅក្នុងឱកាសជំនួបពិភាក្សា លោក ដាម ប៊ុនថាន បានជំរាបជូន លោកអភិបាលខេត្តកំពត ពីគោលបំណងដែលប្រតិភូថៃ បានមកធ្វើជំនួបពិភាក្សានាឱកាសនេះ គឺក្នុងគោល ដើម្បីធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្ដានុពលសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ខេត្តកំពតពិសេសគឺដើម្បីធ្វើការពង្រឹងពង្រីកការទំនាក់ទំនងកិច្ចសហប្រតិបត្តការ ការពារប្រយោជន៍គ្នាទៅវិញទៅមកដែលអ្នកវិនិយោគថៃបានកំពុងដាក់ទុនរកស៉ីនៅ ក្នុងខេត្តកំពតនាពេលបច្ចុប្បន្នឲ្យបានកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។ លោក ដាម ប៊ុនថាន ក៏បានសំណូមពរសុំឲ្យ លោក ជាវ តាយ អភិបាលខេត្តកំពត ធ្វើយ៉ាងណាជួយបង្កលក្ខណៈនិងបង្កើនការសម្របសម្រួល ល្អបន្ថែមទៀតជាមួយអ្នកវិយោគថៃដែលមានបំណងដាក់ទុនរកស៉ីនៅខេត្តកំពតនាពេលបច្ចុប្បន្ននេះនិងពេលខាងមុខផងដែរ។ជាការឆ្លើយតប លោក ជាវ តាយអភិបាលខេត្ត បានមានប្រសាសន៍សំដែងការស្វាគមន៍ចំពោះប្រតិភូថៃ ដែលបានមកសិក្សាស្វែងយល់ពីសក្ដានុពលសេដ្ឋកិច្ចនិងមានបំណងមកដាក់ទុនរកស៉ីនៅខេត្តកំពត ដែលជាខេត្តមួយ មានសក្ដានុពល ទាំងវិស័យសេដ្ឋកិច្ច និងទេសចរណ៍សម្បូរបែបសម្រាប់ការទាក់ទាញអ្នកវិនិយោគទុនឲ្យមកទីនេះកាន់តែច្រើនឡើង ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត កំពុងផ្ដោតការយកចិត្តទុកដាក់ ជំរុញការទំនាក់ទំនងអ្នកវិនិយោគក្នុងនិងក្រៅស្រុកមកដាក់ទុនរកស៉ីនៅក្នុងខេត្តប៉ែកនិរតីនៃប្រទេសកម្ពុជាមួយនេះ ដើម្បីធ្វើឲ្យសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តកំពតកាន់តែរីកចម្រើនប្រសើរថែមទៀតស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ។ជាមួយគ្នានោះដែរ លោក ជាវ តាយអភិបាលខេត្ត ក៏បានសំដែងការខិតខំយកចិត្តទុកដាក់ស្វាគមន៍ក៏ដូចជាការសម្របសម្រួលឲ្យបានកាន់តែប្រសើរឡើងថែមទៀតជាមួយអ្នកវិនិយោគថៃព្រមទាំងអ្នកវិនិយោគផ្សេងៗទៀតដែលមានបំណងចង់មករកស៉ីនៅក្នុងខេត្តកំពត។ ហើយលោកអភិបាលខេត្ត រំពឹងថា តាមរយៈនៃកិច្ចជំនួបពិភាក្សានេះ អ្នកវិនិយោគថៃ និងអាជ្ញាធរខេត្តកំពតនឹងទទួលបានផលប្រយោជន៏លូតលាស់ទៅអនាគតច្រើនដូចគ្នា ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ