ខេត្តបន្ទាយមានជ័យ ៖ គេបានសង្កេតឃើញពលករខ្មែរប្រុសស្រីក្មេងចាស់បានសម្រុកចេញទៅប្រទេសថៃទាំងយប់ទាំងថ្ងៃដូចទឹកបាក់ទំនប់អញ្ចឹង ក្នុងនោះក៏មានពលករខ្មែរមួយចំនួនបានធ្វើបែបបទចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឯខ្លះទៀតសម្រុកចេញតាមច្រករបៀងតាមការនាំផ្លូវពីក្រុមមេខ្យល់តាមបង។គួរំលឹកដែលថា៖នៅដើមខែកុម្ភៈឆ្នាំ២០១៨នេះ គេឃើញប៉ុលករខ្មែរជាច្រើនរូបបានសម្រុកចេញទៅក្រៅប្រទេសដើម្បីទៅរកការងារធ្វើ ប៉ុន្តែការចំណាកស្រុករបស់ពួកគាត់នោះវាដូចជាជួបហានិភ័យច្រើនណាស់ក្នុងការធ្វើដំណើររបស់ពួកគាត់ដូចជាការជួបគ្រោះថ្នាក់ចរាចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃបណ្ដាលឲ្យស្លាប់និងរបួសជាង នៅក្នុងដីថៃនោះ។សូមបញ្ជាក់ដែរថា៖នៅចុងខែមីនានិងដើមខែកុម្ភៈឆ្នាំ២០១៨ នេះប្រជាពលរដ្ឋខ្មែរយើងដែលបានចាកចេញពីលំនៅដ្ឋានស្ពោះទៅរកការងារធ្វើនៅប្រទេសថៃដោយធ្វើដំណើរតាមរថយន្តតូចធំរបស់ថៃហើយបានជួបឧប្បតិហេតុគ្រោះថ្នាក់ចរាចរជាបន្តបន្ទាប់បង្កឲ្យមនុស្សស្លាប់និងរបួសជាហូរហែរផងដែរ គឺភាគច្រើនហេតុការណ៍គ្រោះថ្នាក់នោះស្ថិតនៅក្នុងខេត្តស្រះកែវប្រទេសថៃតែម្ដង។ពលករខ្មែរដែលធ្វើដំណើរទៅប្រទេសថៃនោះបានប្រាប់អ្នកយកព័ត៌មានយើងថា៖« ក្រោយពីការច្រូតកាត់និងប្រមូលផលស្រូវផលដំណាំផ្សេងៗមក ពួកគាត់ក៏បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសថៃរកការងារធ្វើបន្តទៀត។គេបានបន្តទៀតថា៖ពួកគាត់ភាគច្រើនចេញពីខេត្តតាកែវបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនខេត្តកណ្ដាល និងរាជធានីភនំពេញ ខេត្តព្រៃវែងនិងខេត្តស្វាយរៀង ពលករទាំងនោះក៏បានបង្ហើបឲ្យដឹងទៀតថា ៖ ដោយមានការខ្វះខាតក្នុងជីវភាពគ្រួសាររបស់គាត់បើទោះជាផលដំណាំរបស់ពួកគាត់ប្រមូលបានទុកដាក់ក្នុងផ្ទះរួចរាល់យ៉ាងណាក៏ដោយគឺគេនៅតែរកកម្រៃតាមរយៈការធ្វើពលកម្មផ្សេងៗបន្តទៀតនៅប្រទេសថៃទើបជីវភាពពួកគាត់អាចដោះស្រាយបានក្នុងក្រុមគ្រួសារបានត៏ទៅទៀតគេបានបន្តទៀតថា ការផ្សងសំណាងទៅប្រទេសថៃរកការងារធ្វើរបស់គាត់នោះ វាប្រថុយនឹងគ្រោះមែន តើធ្វើយ៉ាងម៉េចបើត្រូវតែទៅចឹងហើយ ។មន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏បានឱ្យដឹងដែរថា ចាប់ពីខែមករាមកដល់ដើមខែកុម្ភៈនេះគឺពិតជាមានពលករខ្មែរយើងមកធ្វើបែបបទចេញទៅប្រទេសថៃច្រើនមែនតើពួកគាត់មកធ្វើបែបបទ៩០ភាគរយហើយ។គេបានបញ្ជាក់ទៀតថា៖ ចំពោះពលរដ្ឋដែលចេញតាមច្រករបៀងតាមរយៈមេខ្យល់នោះគឺខាងប៉ូលិសច្រកទ្វារអន្តរជាតិមិនបានដឹងឮនោះទេវាជារឿងរបស់ប៉ូលីសនៅតាមព្រំដែនឯណោះជាអ្នកទប់ស្កាត់ ប៉ុន្តែភាគច្រើនពលករខ្មែរដែលចេញតាមច្រករបៀងនោះ ភាគច្រើនគឺមិនអាចទៅរួចទេ ដោយសារថៃមានការរឹតបន្តឹងខ្លាំងណាស់ដែរ រាល់ពេលដែលខាងថៃចាប់បានពីគេបញ្ជូនមកឲ្យខ្មែរវីញភ្លាមភ្លាមដោយមីនទុកយូរទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ