កំពត ៖ បន្ទាប់ពីមានចំណាត់ការនិងបទបញ្ជាដ៏មឺុងម៉ាត់ ពីសម្តេច តេជោហ៊ុន សែន ប្រមុខដឹកនាំប្រទេសកម្ពុជា និងការណែនាំពីសំណាក់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក អាជ្ញាធរខេត្តកំពត បានដាក់បញ្ជាដល់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធទូទាំងខេត្តដើម្បីត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅលើដងផ្លូវសំខាន់ៗ ពិសេសពិនិត្យរថយន្តប្រភេទធុនធ្ងន់ ដែលកន្លងបានបើកបរបង្កការភ័យខ្លាចដល់អ្នកដំណើរ ព្រមទាំងរថយន្តខ្នាតយក្សដឹកលើសចំណុះ ដែលតែងតែបើកបរបង្ហិនផ្លូវ។បើតាមប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ការអនុវត្តខាងលើធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ឲ្យដាក់គោលដៅដើម្បីត្រួតពិនិត្យរាល់ការចរាចណ៍របស់រថយន្តគ្រប់ប្រភេទនៅលើដងផ្លូវសាធារណៈ ជាពិសេសរថយន្តខ្នាតធំដែលមានទ្រុងវែង ហើយផ្ទុកលើសទម្ងន់ជាដើម ។សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការអនុវត្តគោលការណ៍ បានប្រព្រឹត្តឡើងដោយមានការចូលរួមពីក្រុមជំនាញផងដែរ និងបានដាក់គោលដៅតាំងពីថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០១៨ ដោយអនុវត្តទាំងយប់ទាំងថ្ងៃទៀតផង។សមត្ថកិច្ចថា រហូតមកដល់ពេលនេះកម្លាំងបានឃាត់រថយន្តខ្នាតធំ ទ្រុងវែង បានជាច្រើនគ្រឿងសម្រាប់ប្រគល់ដល់ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រួតពិនិត្យ វាស់វែងនិងពិនិត្យមើលរាល់ឯកសារពាក់ព័ន្ធរបស់រថយន្តផងដែរ។សូមជម្រាបថា៖ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើមធ្យោបាយធុនធ្ងន់នៅលើដងផ្លូវជាតិឬផ្លូវលំពីសំណាក់សមត្ថកិច្ចជំនាញខាងលើនេះ គឺបានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់សម្តេច ក្រឡាហោម ស ខេង ដែលបានប្រកាសជាសាធារណៈនិងជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទូទាំងរាជធានី ខេត្ត រួមនិងស្ថាប័នពាក់ព័ន្ធផងដែរ ត្រូវតែត្រួតពិនិត្យ អនុវត្ត និងបង្ក្រាបឲ្យខានតែបាន ដល់រថយន្តខ្នាតធំគ្រប់ប្រភេទដូចជា តទ្រុង បន្តកម្ពស់ ដោយផ្ទុកលើសទម្ងន់ ហើយតែងបើកបរបំផ្លាញផ្លូវ ថ្នល់ ពិសេសបង្កការភ័យខ្លាចនិងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ជាអ្នកដំណើរនៅតាមដងផ្លូវកន្លងមក៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ