កែប ៖ បន្ទាប់ពីម៉ាស៊ីនធ្វើឈៀកដែលជាក្រុមហ៊ុនឯកជនបានចល័តមកកាន់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបរយៈពេលប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ឃើញម្ចាស់រថយន្តគ្រប់ប្រភេទនាំគ្នាសម្រុក មកធ្វើឈៀកយ៉ាងពពាក់ពពូន។ជាមួយនឹងតម្លៃធ្វើឈៀក ត្រូវបានជំនាញបញ្ជាក់ប្រាប់ថា គឺតម្លៃដូចគ្នានៅឯរាជធានីភ្នំពេញដែរ ប៉ុន្តែតម្លៃវាអាចខុសគ្នាទៅតាមចំណុះរថយន្ត គ្រប់ខ្នាត ដូចជាប្រភេទរថយន្តទេសចរណ៍ខ្នាតតូចឬខ្នាតមធ្យមមានតម្លៃចាប់ពីជាង៤មឺុនរៀល ទៅជាង៥មឺុនរៀល។ចំណែករថយន្តចំណុះ៣ឬ៥តោនមានតម្លៃជាង៦មឺុនរៀលប៉ុណ្ណោះ។មន្ត្រីជំនាញបានបញ្ជាក់ទៀតថា ឈៀកចល័តនេះបានរំកិលទៅកាន់គ្រប់ទីកន្លែង នៃខេត្តក្រុងទូទាំងប្រទេសកម្ពុជា ប៉ុន្តែការមកធ្វើឈៀកនៅក្នុងខេត្តកែប គឺបានកំណត់វេលាតែត្រឹម៧ថ្ងៃ(មួយសប្តាហ៍)ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខេត្តដែលមានរថយន្តច្រើន ដូចជាខេត្តកំពត តាកែវជាដើម នឹងត្រូវអនុវត្តមានរយៈពេលចំនួន១៤ថ្ងៃឯណោះ។លោកម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេតតកែប បានឲ្យដឹងផងដែរថា ឈៀកចល័តនេះគឺបានធ្វើដំណើរគ្រប់ទិសទីពេញផ្ទៃប្រទេសកម្ពុជា ដោយក្រុមហ៊ុនឈៀកបានមកសហការជាមួយមន្ទីរជំនាញនៅទីនេះ ហើយការធ្វើឈៀកខាងលើថ្វីត្បិតបានធ្វើបែបបទនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនក៏ពិតមែន តែថវិកាត្រូវបង់ជូនក្រុមហ៊ុនឈៀកតាមប្រព័ន្ធវេលុយវីងមិនមែនបង់នៅក្រុមហ៊ុនផ្ទាល់នោះទេ។លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ការបង្កើតឲ្យមានឈៀកចល័តមកធ្វើជូននៅតាមតំបន់របស់យើង ពិតជាជម្រើសមួយយ៉ាងប្រសើរក្នុងការកាត់បន្ថយថវិកាច្រើនសន្ធឹកសន្ធាប់ ពិសេសមិនចំណាយពេលវេលានិងសោហ៊ុយ ដើម្បីធ្វើដំណើរទៅធ្វើឈៀកនៅឯរាជធានីភ្នំពេញទៀតដែរ។ដូច្នេះបើទោះជាម៉ាសីុនធ្វើឈៀកជារបស់ក្រុមហ៊ុនឯកជនក៏ពិតមែន ប៉ុន្តែខាងជំនាញបានសហការយ៉ាងស្អិតល្មួត ក្នុងការធ្វើឈៀកជូនអតិថិជននិងសម្រាប់បម្រើសេវាដល់ម្ចាស់រថយន្តគ្រប់ប្រភេទនៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស ពិសេសតំបន់ខេត្តកែបនេះតែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ