រតនគិរី ៖ កម្លាំងចម្រុះខេត្ដរតនគិរីកាលពីថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៨បានចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណ:នានាមួយចំនួនក្នុងក្រុងដើម្បីកែលម្អរសោភ័ណ្ឌភាពខេត្ដទេសចរណ៏មួយនេះឱ្យល្អប្រសើថែមទៀត។កម្លាំងចម្រុះរួមមានប៉ូលិស,កម្លាំងអាវុធហត្ថ,មន្ដ្រីភូមិបាលមន្ដ្រីសាធាការមន្ដ្រីបរិស្ថានមន្ដ្រីពានិជ្ជកម្មដឹកនាំដោយអភិបាលរងក្រុងបានលុង គឺ លោក (អ៊ុនស៊ីដេត)។មន្ដ្រីម្នាក់ដែលបានចុះរៀបចំសណ្ដាប់ធ្នាប់នោះបានអោយកម្ពុជាអភិវឌ្ឈន៍ដឹងកាលពីថ្ងៃទី៧ខែកុម្ភ:នេះថាទីប្រជុំជនខេត្ដរតនគិរីនាពេលបច្ចុប្បន្នមានការបំពុលបរិស្ថានពីសំណាក់អ្នកលក់ដូរមួយចំនួននិងគំនរដីច្សាច់និងគំនរឥដ្ឋដែលគេគរទុកលើចំណីផ្លូវធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។មន្ត្រីដដែលបានបន្ដឱ្យដឹងទៀតថាបន្ទាប់ពីមានការដាក់តាំងកន្លែងលក់ដូរតាំងគំនរដីខ្សាច់នៅលើដីចំណីផ្លូវសាធារណ:ដោយអនាធិបតេយ្យនៅថ្ងៃទី៧ខែកុម្ភ:នេះអាជ្ញាធរក្រុងបានលុងបាននាំកម្លាំងចម្រុះចុះអនុវត្ដច្បាប់ចរាចរណ៏ផ្លូវគោកដើម្បីរៀបចំសំអាតតំបន់សាំញាំទាំងនោះដែលបង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងសោភ័ណ្ឌភាពក្រុងបានលុងទាំងមូល។លោក អ៊ុន ស៊ីដេត អភិបាលរងក្រុងបានលុងកាលពីថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៨បានឱ្យកម្ពុជាអភិវឌ្ឈន៍ តាមទូរស័ព្ទដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់គឺយោងទៅតាមច្បាប់ចរាចរណ៏ផ្លូវគោក ។ កន្លងមកយើងបានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានតាំងឆ័ត្រនៅលើជញ្ចើមផ្លូវសាធារណ:លក់សម្ភារ:ឱ្យបានដឹងមុនចំនួនបួនលើករួចមកហើយពោលគឺចាប់ពីខែកញ្ញាឆ្នាំ២០១៧ដោយឱ្យពួកគាត់រុះរើកន្លែងលក់ដូរចេញពីចិញ្ចើផ្លូវនិងឱ្យដាក់លក់នៅខាងមុខផ្ទះរបស់ខ្លួនដោយឃ្លាតចេញតែជាងពីរម៉ែត្រប៉ុណោះ។លោកអភិបាលរងក្រុងក៍បានឱ្យដឹងទៀតថារហូតមកដល់ពេលនេះប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៧៨និងនៅជុំវិញផ្សារបានលុងពុំបានស្ដាប់និងតាមការណែនាំរបស់អាជ្ញាធរឡើយ។នៅថ្ងៃទី៧ខែកុម្ភ:នេះយើងក៏នាំកម្លាំងខាងលើចុះអនុវត្ដគឺធ្វើការរុះរើកន្លែងលក់ដូរនៅលើដីចំណីផ្លូវដើម្បីរៀបចំសណ្ដាប់ធ្នាប់ក្រុង។ប៉ុន្ដែយើងបានទុកឧិកាសឱ្យពួកគេមួយសប្ដាហ៏ដោយធ្វើកិច្ចសន្យាផ្ដិតមេដៃបានជាង៤០កន្លែងនិងបន្ដធ្វើជាច្រើនកន្លែងផ្សេងៗទៀត នៅជុំវិញផ្សារបើដល់កំណត់ពេលហើយពួកគេនៅមិនព្រមរុះរើទៀតយើងនឹងប្រើកម្លាំងចម្រុះរួមជាមួយតុលាការដើម្បីរុះរើកន្លែងលក់ដូរនោះដោយខ្លួនឯងហើយថែមទាំងធ្វើការផាក់ពិន័យជាប្រាក់ចាប់ពីរមួយម៉ឺនរៀលដល់សាមសិបម៉ឺនរៀលនិងរហូតដល់មួយលានរៀលដល់ទៅដប់លានរៀលគឺតាមច្បាប់អន្ដរកាល។គួរកត់សម្គាល់ដែរថានៅទីប្រជុំជនខេត្ដរតនគិរីកន្លងមកមានប្រជាពលរដ្ឋនិងមន្ដ្រីមួយចំនួនបានទៅតាំងតទីលំនៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋធ្វើឱ្យផ្លូវខ្លះរួមតូចចង្អៀតរហូតមកដល់សព្វថ្ងៃនេះពុំទាន់មានការរៀបចំឱ្យបានត្រឹមត្រូវនៅឡើយទេ។នៅចន្លោះឆ្នាំ២០១៤អាជ្ញាធរខេត្ដនេះបានបង្កើតគណ:កម្មការចម្រុះមួយរួមមួយមានស្ថាប័នតុលាការចូលរួមដើម្បីកាត់សំយ៉ាបផ្ទះដែលលយគ្របលើផ្លូវ។គណ:កម្មការនោះបានដំណើរការកាត់សំយ៉ាបផ្ទះដែលលយគ្របមកលើផ្លូវក្នុងក្រុងបានលុងយ៉ាងសកម្ម។ប៉ុន្ដែចំណាត់ការនោះគេអនុវត្ដបានតែចំពោះប្រជាពលរដ្ឋទន់ខ្សោយតែប៉ុណោះសម្រាប់មន្ដ្រីរាជការមានអំណាចមានលុយគណ:កម្មការនោះហាក់មើលរំលងគឺពុំបានកាត់សំយ៉ាបផ្ទះរបស់មន្ដ្រីចេញទេរហូតមកដល់ពេលនេះនៅតែជាបញ្ហាដដែល។ចំណុចនេះផ្ដើមឱ្យមានការរិះគន់ពីប្រជាពលរដ្ឋថាមន្ដ្រីចម្រុះដែលអនុវត្ដកន្លងមកគឺមានភាពលម្អៀង។ច្បាប់គួរតែចាប់ផ្ដើមអនុវត្ដពីមន្ដ្រីមុនឱ្យគេគោរពច្បាប់ដើម្បីជាគំរូល្អឱ្យរាស្ដ្រធ្វើតាម។ប៉ុន្ដែម្ដងនេះគេសង្ឃឹមថាគណ:កម្មការចម្រុះក្រុងនឹងអនុវត្ដច្បាប់បានស្មើភាពគ្នាដើម្បីកែលម្អរសោភ័ណ្ឌភាពនិងបរិស្ថានក្រុងបានលុងទាំងមូលឱ្យបានល្អជាពិសេសមុខមាត់ខេត្ដរតនគិរីដែលសំបូរណ៍ទៅដោយតំបន់ទេសចរណ៏ធម្មជាតិ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ