រាជធានីភ្នំពេញ ៖ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នារសៀលថ្ងៃពុធនេះ សន្និបាត បូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិស ដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់សាលារាជធានីភ្នំពេញ ត្រូវបានបិទបញ្ចប់ ខណដែល ពិធីនេះក៏មានការ អញ្ជើញចូលរួមរបស់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ ។សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់សាលារាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើកកាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនូវសមិទ្ធផលនានា ដែលជាស្នាដៃសម្រេចបាន របស់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ២០១៧។លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គសន្និបាតបូកសរុប របស់រដ្ឋបាលរាជធានីភ្នំពេញនេះ ប្រើប្រាស់រយៈពេល២ថ្ងៃ ដោយជ្រើសរើស ប្រធានបទ ចំនួន៤ចំណុច មកពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ យកមកអនុវត្ត ការងារនៅឆ្នាំ២០១៨ ឲ្យបានល្អ ក្នុងនោះរួមមាន ទី១៖ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងបញ្ហាចរាចរ, ទី២៖ បញ្ហា អនាម័យ បរិស្ថាន បញ្ហាសំរាម, ទី៣៖ ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងទី៤៖ បញ្ហាប្រឡាយលូ និងសំណង់ខុសច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ