កែប ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប នៅព្រឹកថ្ងៃអង្គារ ៦រោច ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួន ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងសហការីក្រោមឱវាទក្នុងរដ្ឋបាលខេត្តទាំងមូល។តាមរបាយការណ៍របស់លោក វ៉ៅ សុខា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា តាមរយៈសន្និបាតនេះ ក៏បានសង្កេតឃើញនៅមានបញ្ហាប្រឈមមួយចំនួនដែលបាននិងកំពុងកើតមានហើយត្រូវបានជំរុញ បន្តខិតខំសហការថែមទៀតរវាងមន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងដៃគូអភិវឌ្ឍនានា និងត្រូវបង្កើតគណៈកម្មការដើម្បីចុះបោះបង្គោលកំណត់ទីតាំងឲ្យបានច្បាស់លាស់ ដូចជាព្រៃកោងកាងដែលរាជរដ្ឋាភិបាលបានដកហូតមកវិញស្ថិតនៅភូមិទួលស្រងាំុ ឃុំអង្កោលនិងដីលិចទឹកផ្សេងៗទៀត ហើយដីគម្របព្រៃឈើ គឺត្រូវបោះបង្គោលព្រំ ដោយបទបញ្ជាលខ ០១បប និងក្រុមយុវជនស្ម័គ្រចិត្តដែលបានវែងជូនប្រជាពលរដ្ឋរួចហើយនោះ។លោកបណ្ឌិត ឌុច វនទីតូ បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានសម្រេចនូវលទ្ធផលធំៗជាច្រើន មានជាអាទិ៍ ការចុះបញ្ជីដី ការដោះស្រាយវិវាទដីធ្លី ការរៀបខំដែនដី និងរូបនីយកម្ម ការគ្រប់គ្រងសំណង់ ក៏ដូចជាការងារសម្បទានដីសង្គមកិច្ច ជាពិសេស ការសាងសង់ផ្ទះនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនដល់គ្រួសារកងទ័ពនិងនគរបាលនៅបណ្តាខេត្តតាមបណ្តោយព្រំដែនទិសខាងលិច ទិសខាងជើង និងខាងកើត រួមចំណែកក្នុងការគាំទ្រគោលនយោបាយការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍តំបន់ព្រំដែនរបស់រាជរដ្ឋាភិបាល។មានប្រសាន៍ ក្នុងពិធីបិទសន្និបាត លោក កែន សត្ថា អភិបាលខេត្តកែប បានគូសបញ្ជាក់ថា៖ ជាការពិតណាស់ ការគ្រប់គ្រងដីធ្លីនៅខេត្តកែប មន្ទីរបានយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ទាំងដីរដ្ឋនិងដីឯកជន ដោយបានចែកប័ណ្ណកម្មសិទ្ធិនៅភូមិកែប និងភូមិកែវក្រសាំង ក្នុងសង្កាត់កែប ត្រៀមបិទផ្សាយជាសាធារណៈនូវទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅភូមិដំណាក់ចង្អើរ និងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងបានសហការជាមួយអាជ្ញាធរធ្វើការប្រកាសបើកតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ផ្អែកលើទីផ្សារដីធ្លីមានតម្លៃកើនឡើងខ្ពស់ សកម្មភាពនេះបានជះឥទ្ធិពលជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលនិងមានសុខដុម រមណីយកម្ម។ជាមួយគ្នានេះវិស័យសំណង់ក៏បានកើតឡើងជាបន្តបន្ទាប់ ពិសេសលំនៅឋានប្រជាពលរដ្ឋនិងសំណង់បម្រើឲ្យវិស័យទេសចរណ៍ ជាក់ស្តែងមកដល់បំណាច់ឆ្នាំ២០១៧នេះ សំណង់បឹងហ្គាឡូវ ផ្ទះសំណាក់ សណ្ឋាគារកើនឡើងរហូតដល់ប្រមាណជិត២.០០០បន្ទប់ ប៉ុន្តែចំនួននេះនៅមិនទាន់ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកលំហែ កម្សាន្ត នៅពេលមានពិធីបុណ្យជាតិ បុណ្យប្រពៃណីផ្សេងៗ ពិសេសពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២នៅខេត្តកែប ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។លោកអភិបាលខេត្តបានលើកឡើងផងដែរថា តាមរយៈវិស័យសំណង់នេះដែរ អាចឆ្លុះបញ្ចាំងនូវកំណើនសេដ្ឋកិច្ច និងជីវភាពធូរធាររបស់ប្រជាពលរដ្ឋ ដ៏ដូចជាបង្ហាញឲ្យឃើញនូវសកម្មភាពនៃការអភិវឌ្ឍន៍ខេត្តកែបឲ្យមានការរីកចម្រើនប្រកបដោយសោភណ្ឌភាពស្រស់បំព្រង ដូចដែលយើងបានឃើញទាំងអស់គ្នាស្រាប់នាពេលនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ