ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គណបក្ស​ប្រជាជន​ខេត្ត​កែប ធ្វើ​ពិធី ផ្សព្វផ្សាយ ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស ប្រជាជន​កម្ពុជា​
Mon,05 February 2018 (Time 12:47 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 633នាក់)


កែប ៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ៤​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កែប បាន​ធ្វើ​ពិធី ផ្សព្វផ្សាយ ខ្លឹមសារ​មហា សន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព លោក​បណ្ឌិត ចម ប្រសិទ្ធ សមាជិក​អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កែប​។​

​ពិធី បាន​ប្រព្រឹត្តទៅ​ក៏​មាន​វត្តមាន​អស់លោក លោកស្រី ជា​សមាជិក សមាជិកា លោក​-​លោកស្រី ជា​សមាជិក សមាជិកា​នៃ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត និង​ថ្នាក់​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ យ៉ាងច្រើន​កុះករ​ផងដែរ​។

​ពិធី​ផ្សព្វផ្សាយ បាន​ប្រព្រឹត្តទៅ ដ៏​មហា​ឡា​រឹក ដោយ​បាន​លើក​យក​នូវ របាយការណ៍​និង​សកម្មភាព​ការងារ​របស់​គណបក្ស​ខេត្ត​។​
​សេចក្ដីព្រាង​របាយការណ៍​ស្ដី​ពី​សភាព ការណ៍​ទូទៅ និង​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ ២០១៧​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨​។​ការអនុវត្ត​ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​។​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការកសាង​និង ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ចម ប្រសិទ្ធ ក៏បាន​លើកឡើង​នូវ​គោលការណ៍​សំខាន់ៗ ជូន​ដល់​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន គ្រប់​លំដាប់ថ្នាក់ ដោយ​ជំរុញ​ដល់​ក្រុមការងារ ត្រូវ​បន្ត​បង្កើន​ការ​សាមគ្គីភាព​ឲ្យបាន​ល្អ​រវាង​ថ្នាក់​លើ​និង​ថ្នាក់​ក្រោម​គណបក្ស ជំរុញ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ចំ​ទិសដៅ​និង​សស្រាក់សស្រាំ​ថែម​ទៀត​រាល់​គោលការណ៍​គណបក្ស​ដែល​ប្រគល់​ជូន​។ សំដៅ​ឆ្ពោះទៅកាន់​គោលដៅ​តែ​មួយ​រួម​គ្នា​គឺ​ការដណ្ដើម​ប្រៀប​ឈ្នះ ជា​បន្ត​ទៀត ក្នុង​ការបោះឆ្នោត​ជាតិ​លើក​ទី​៦ ដែល​ជា​ការបោះ​ឆ្នោត​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។ ពិសេស​រាល់​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​ការពារ​យ៉ាង​រឹងមាំ​ឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព ធានា​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ភាពសុខដុមរមនា​របស់​ប្រជាជន​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ