ខេត្តបន្ទាយមានជ័យ ៖ ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែងជំនួន៩២០ម៉ែត្រនិងទទឹង៩ម៉ែត្រ ដែលកន្លងទៅមានភក់ជ្រាំដែលប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើចរាចរទៅមក តែពេលនេះលោកអភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំកំលាំងចំរុះរបស់ក្រុងចុះអនុវត្តស្ថាបនា ។សូមជំរាបដែរថា៖ការបើកការដ្ឋានកសាងផ្លូវខាងលើនេះគឺធ្វើឡើងនាវេលាម៉ោង៨និង៣០នាទីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ក្នុងឱកាលនោះដែរលោក សាន ស៊ានហូ អភិបាលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖នៅមានផ្លូវលំបាកច្រើនកន្លែងទៀតដែលប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតកំពុងជួបការលំបាកក្នុងការធ្វើចរាចរណ៍ទៅមក ហើយ មានផ្លូវបេតុងជាច្រើនខ្សែរដែលបានកសាងរួចហើយដែរ គឺជាថវិកាផ្ទាល់របស់ប្រជាពលរដ្ឋទាំងអស់ឥឡូវនេះយើងបានកសាងបន្តទៀតលើផ្លូវដែលមិនទាន់បានជួសជុលនិងស្ថាបនាថ្មី ។លោកអភិបាលក្រុងបានបន្តទៀតថា ៖ លោកនឹងមានគម្រោងធ្វើបណ្ណ័ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចំណាយថវិកាចូលរួមកសាងផ្លូវបេតុង ហើយលិខិតថ្លែងអំណរគុណលោកគឺលោកយកទៅជូនដល់ដៃពួកគាត់ដល់ផ្ទះមិនថាយប់ឬថ្ងៃទេ ។លោកបានបញ្ជាក់ទៀតថា៖ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលការណ៍ការចូលរួមកសាងផ្លូវជាតិដោយប្រើប្រាស់ថវិការ៥០បូកនិង៥០មានន័យថាថវិការដ្ឋ៥០ និងថវិការពលរដ្ឋ៥០នៅលើប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតយើងនេះគឺពលរដ្ឋចេញថវិកាផ្ទាល់ខ្លួនធ្វើទាំងអស់តទៅមុខទៀតលោកនឹងមានគម្រោងស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ជួយផ្ដល់ថវិការធ្វើផ្លូវ៥០បូក៥០បន្តទៀតនៅក្នុងក្រុងប៉ោយប៉ែតនាពេលខាងមុខនេះ ។លោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ដែលថា៖ការកសាងនិងស្ថាបនាផ្លូវបេតុងសសៃដែកនាពេលនេះគឺមានប្រវែង920 m និងមានទទឹង ៩ម៉ែត្រកំរាស់ 2តឹក ហើយផ្លូវនេះប្រើប្រាស់ថវិកាឆ្នាំ 2017មិនត្រឹមតែប៉ុណ្ណោះលោកបានប្រើប្រាស់កម្លាំងផ្នែកបច្ចេកទេសបន្ថែមដើម្បីឲ្យផ្លូវនេះមានគុណភាពល្អនិងយូអង្វែងទៀតផង។លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានបង្ហើបឲ្យដឹងទៀតថា នៅក្រុងប៉ោយប៉ែតភាគច្រើនគឺផ្លូវសេដ្ឋកិច្ចសំខាន់ណាស់ ហើយមានចំណូលខ្ពស់ទៀតផង ហើយចំណូលទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋគ្រប់រូបដែលបានបញ្ចេញពលកម្មអូសរទេះ និងបង្កបង្កើនផលផ្សេងៗ ដោយទំនិញចេញចូលទៅមកពីថៃមកកម្ពុជា និងពីកម្ពុជាទៅថៃសព្វថ្ងៃនេះ លោកអភិបាលខេត្តក៏បានបន្តទៀតថា បើយើងគ្មានផ្លូវល្អនោះទេ គ្រប់យ៉ាងទាំងអស់បើយើងជួបការលំបាកដែរទាក់ទិននឹងការដឹកជញ្ជូនកសិផលផ្សេងៗនិងការធ្វើចរាចរណ៍ផ្សេងៗដើម្បីរកស៊ីទទួលទានចិញ្ចឹមជីវិតនោះ លោកថា មិនត្រឹមតែនៅក្នុងក្រុងប៉ោយប៉ែត ដែលកំពុងស្ថាបនាផ្លូវនោះទេ គឺនៅក្នុងក្រុងសិរីសោភ័ណ និងបណ្ដាស្រុកនានាក្នុងខេត្តបន្ទាយមានជ័យ ក៏កំពុងកសាងផ្លូវថ្មីៗជាច្រើនផងដែរ ដូចជាកសាងផ្លូវគ្រួសក្រហម ផ្លូវជាតិ ផ្លូវបេតុងទៀតផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ