កំពត ៖ ដំណើរការរៀបចំ និងការចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៤ សម្រាប់ខេត្តកំពត ដែលមានការិយាល័យក្នុងបរិវេណ វិទ្យាល័យ មិត្តកម្ពុជា ជប៉ុន កំពតក្រុង នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូន ទាំងការរក្សាបាននូវ សណ្តាប់ធ្នាប់ល្អ ក្រៅនិងក្នុងការិយាល័យបោះឆ្នោត និងបច្ចេកទេសក្នុងការសម្រួល និងពន្លឿនដល់ដំណើរការ បោះឆ្នោតជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៦៣នៅទូទាំងខេត្ត។ ហើយជាលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥៩អាសនៈចំនួន គណបក្សហ្វុនស៊ីនប៉ិច ទទួលបាន ៥ អាសនៈ សន្លឹកឆ្នោតមិនបានការ ១សន្លឹក(អត់គូសគ្រីស្ត) អវត្តមាន២រូប ។ មិនខុសពីខេត្តផ្សេងៗប៉ុន្មានទេ សម្រាប់ខេត្តកំពត ដំណើរការនៃការរៀបចំ និងការចូលរួមបោះឆ្នោត ពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិករដ្ឋសភា មានលក្ខណៈល្អប្រសើរ និងគោរពបានតាមគោលការណ៍ណែនាំរបស់ គណម្មាធិការរៀបចំការបោះឆ្នោតជាតិ។ ហើយអ្នកដែលមកបោះឆ្នោតម្នាក់ៗមានទឹកមុខសប្បាយរីករាយ នឹងទទួលស្គាល់ថា ការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាលើកនេះ ពិតជាមានតម្លាភាព គ្មានការបង្ខិតបង្ខំ និងរក្សាបាននូវការសម្ងាត់ ឆ្លើយតបបានទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។តាមការលើកឡើងពីប្រធានការិយាល័យបោះឆ្នោត លោក ញឹម សារ៉ាត បានប្រាប់ឲ្យដឹងថា ដំណើរការរៀបចំនិងការចូលរួមបោះឆ្នោតដំណើរការទៅដោយរលូន មិនមានបញ្ហាអ្វីមួយគួរឲ្យកត់សម្គាល់នោះទេ ។ ហើយថា នៅក្នុងការិយាល័យ អនុញ្ញាតឲ្យ មានវត្តមាន គណៈកម្មការរៀបចំការបោះឆ្នោតចំនួន ៦រូប ភ្ញាក់ងារសង្កេតការមកពីគណបក្សប្រជាជនកម្ពុជា ១រូប និងគណបក្សហ្វ៊ុនស៊ុនប៉ិច ១រូប ភ្ញាក់ងារសង្កេតការមកពីស្ថាប័ន ជាតិនិងអន្តរជាតិចំនួន ៤រូប(មានបំរុងសម្រាប់ប្តូរវេណ)ផងដែរ។ ក្រោយពីបិទការរៀបចំការបោះឆ្នោត ដែលបានចាប់ផ្តើមពីម៉ោង៧ : ០០ ព្រឹក ដល់ ម៉ោង ៣:០០ រសៀល លទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៤ ដែលមានអង្គបោះឆ្នោត៥៦៧រូប (សមាជិកក្រុមប្រឹក្សាឃុំសង្កាត់)សរុបមានចំនួន៥៦១ និងសមាជិករដ្ឋសភា(តំណាងរាស្ត្រ) មកពីគណបក្សឈរឈ្មោះចំនួន៦រូប)នោះបានមកបោះឆ្នោតចំនួន ៥៦៥រូប អវត្តមាន២រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតចំនួន ៥៥៩ គណបក្សហ៊ុន សិនប៉ិច បានចំនួន ៥អាសនៈអវត្តមាន២រូប និង សន្លឹកឆ្នោតមិនបានការ ១សន្លឹក (អត់គូស )៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ