ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​បី​នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ក្នុង​គោលដៅ​ផ្សេងគ្នា​
Sun,25 February 2018 (Time 11:32 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 680នាក់)


កំពត ៖ មនុស្ស​បី​នាក់​រួម​ជាមួយនឹង​វត្ថុតាង​ពាក់ព័ន្ធ​គ្រឿងញៀន​មួយចំនួន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បង្ក្រាប​បាន​នៅ​គោលដៅ​បី​កន្លែង​ខុសគ្នា ក្នុង​ថ្ងៃ​តែមួយ​។​

​យុទ្ធនាការ​ខាងលើ​បាន​អនុវត្ត​ឡើង​តាម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត និង​សម្រួល​នីតិវិធី​ពី​លោក ឯក ឆេង​ហ៊ួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ខាងលើនេះ លោក លក ញ៉ាវ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បានឲ្យដឹងថា ការបង្ក្រាប​សំបុក ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នេះ គឺ​មាន​បី​កន្លែង និង​ពេលវេលា​ខុស​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ដោយ​ករណី​ទី​១-​នៅវេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃទី​២២​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​បាន​ចុះ​បង្ក្រាប​ទីតាំង​លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ នូ ឡុច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដកហូត​ថ្នាំញៀន​ចំនួន​២​កញ្ចប់​តូច​។​ករណី​ទី​២-​នៅវេលា​ម៉ោង​១៦​និង​២០​នាទី​រសៀល ថ្ងៃទី​២២​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចុះ​បង្ក្រាប​កន្លែង​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង​ទៀត​នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ ឈុត ហាក់​ថុ​នា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត ដកហូត​ថ្នាំញៀន​មួយ​កញ្ចប់​តូច​។​ករណី​ទី​៣-​នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ថ្ងៃទី​២២​ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​ឈុតខ្មៅ​ក៏​បាន​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​មួយ​កន្លែង​ទៀត ស្ថិត​ចំណុច​ខាងកើត​ចំណត​រថយន្ត​តូ​តា​ល ក្នុង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ មឹង សុភាព ហៅ​វែង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ស្ថិតនៅ​ចំណុច​ខាងលើ វត្ថុតាង​រឹបអូស​រួមមាន​៖ ថ្នាំញៀន​៣​កញ្ចប់ ក្នុងនោះ​១​កញ្ចប់​ធំ ២​កញ្ចប់​តូច ,​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​មួយ ថង់​សម្រាប់​វេច​ខ្ចប់​មួយចំនួនធំ ក្រដាស​ជាតិ​អាលុយមីញ៉ូម​មួយ​ដុំ ឧបករណ៍​សម្រាប់​ជក់​មួយ​កំប្លេ​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់ រួម​ជាមួយនឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ