ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​លោកស្រី លាង ហៃ ជាវ​តា​យ នាំយក​អំណោយ​មនុស្សធម៌​កាកបាទ​ក្រហម​ខេត្ត​កំពត ផ្ដល់ជូន​ស្ត្រី​ទើប​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​
Sun,25 February 2018 (Time 09:28 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 663នាក់)


កំពត ៖ នៅ​រសៀល​ថ្ងៃ​សុក្រ​៩​កើត​ខែផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោកស្រី លាង ហៃ ជាវ តា​យ ភរិយា លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​និង​សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​និង​សហការី​ព្រមទាំង​យុវជន​កាកបាទក្រហម បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ផ្ដល់ជូន​ស្ត្រី ដែល​ទើបនឹង​សម្រាល​បុត្រ​រួច ចំនួន​៥៣​នាក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត ។​

​នា​ឱកាស​នោះ​លោកស្រី លាង ហៃ ជាវ តា​យ បានបញ្ជាក់​លើកឡើង​ពី​គោលបំណង នៃ​ការយកចិត្តទុកដាក់​លើ​ក​កម្ពស់​ចំពោះ​សុខភាព​មាតា ទារក និង​កុមារ និង​ដើម្បី​ផ្សារភ្ជាប់​នៃ​ការ​អបអរសាទរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ។ ពិសេស​ដើម្បី​រួមចំណែក​គាំទ្រ “​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​” កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន តែងតែ​មាន​ការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​សុខភាព​បងប្អូន​ជា​ស្ដ្រី និង​កុមារ​។​

​លោកស្រី លាង ហៃ ជាវ តា​យ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​ចំពោះ​បងប្អូន​ស្ត្រី​ដែល​ទើប​សម្រាល​បុត្រ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​មាន​ការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​ស្ត្រី​និង​កុមារ ពិសេស​សុខភាព​ស្ត្រី និង​ទារក​ទើប​សម្រាល​បុត្រ​ហើយ ។ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​ធ្វើការ​អំពាវនាវ​សូម​ឲ្យ​ស្ត្រី​យើង​ទាំងអស់​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​មាតា ទាំង​ទារក និង​ទទួល​ថ្នាំ​បង្ការ​ជំងឺ​១១​មុខ តាម​ការណែនាំ និង​តាម​កាលកំណត់​របស់​គ្រូពេទ្យ ។ និង​សូម​បំបៅ​ទារ​កដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​ទើប្រ​សូត្រ​ភ្លាម រហូត​ដល់​ទារ​កមាន​អាយុ​៦​ខែ​និង​សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យភា្ល​ម នៅពេល​ឃើញ​សញ្ញា​គ្រោះ​ថ្នាក់​ណាមួយ នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាគ ឬ​ជំងឺឆ្លង​ដទៃទៀត​។​

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន​បងប្អូន​ស្ត្រី​នា​ឱកាស​នោះ​ក្នុង​ម្នាក់ៗ​ទទួលបាន​៖
​ត្រីខ​១០​កំប៉ុង ទឹកដោះគោឆៅ​១​ឡូ មី​១​កេះ និង​ឃី​ត​មួយកញ្ចប់ រួមមាន មុង ភួយ សារុង កន្សែង​ម្សៅ សាប៊ូ ស្រោមដៃ​ជើង​និង​មួក សំលៀក​បំពាក់​ទារក និង​ថវិកា​៥​ម៉ឺន​រៀល​ផងដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ