ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខ​ណៈបច្ចេកទេស នៅតែ​បន្ត​បើក​យុទ្ធនាការ​យ៉ាង​ក្តៅគគុក​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​
Wed,21 February 2018 (Time 05:02 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 752នាក់)


​កែប ៖ ក្រុម​ការងារ​ជំនាញ​ក្នុង​អាណាចក្រ​ខេត្ត​កែប នៅតែ​បន្ត​បើក​យុទ្ធនាការ​ក្តៅគគុក​ដើម្បី​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ បច្ចេកទេស នៅ​តាម​ដងផ្លួ​វនា​នានៃ​ខ្សែក្រវាត់​ក្រុងកែប​ទាំងមូ​ល​។​

​ទាក់ទង​នឹង​ការអនុវត្ត​ដូចខាងលើ ក្រុម​ការងារ​ចម្រុះ​បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ការណែនាំ​របស់​អាជ្ញាធរ​ខេត្ត​កែប ដោយ​បាន​ដាក់​ទិសដៅ​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ ដើម្បី​បើក​យុទ្ធនាការ​បង្ក្រាប​ទៅលើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​កែច្នៃ​ទ្រង់ទ្រាយ​ខុស​លក្ខណៈ បច្ចេកទេស ពិសេស​រថយន្ត​ធុន​ធ្ងន់​ដែល​ជានិច្ចកាល​តែងតែ​ផ្ទុក​លើស​ទម្ងន់​ហើយ​បើកបរ​បំផ្លាញ​ផ្លូវ ថែម​ទាំង​បង្ក​ភាពភ័យខ្លាច​ដល់​អ្នកដំណើ​រ​កន្លងមក​។​ក្រុម​ការងារ​បាន​បញ្ជាក់​ផងដែរ​ថា ការអនុវត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ កម្លាំង​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត ស្ថិត​ចំណុច​PK 21+600 នៃ​ផ្លូវ​ជាតិ​លេខ​៣៣ ខាងកើត​វិទ្យាល័យ ហ៊ុន សែន​ចំការ​ដូង ក្នុងភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ហើយ​ការបើក​យុទ្ធនាការ​នោះ​យើង​ក៏​បាន​ធ្វើ​ការត្រួតពិនិត្យ​លើ​រថយន្ត ចំនួន​៣៤​គ្រឿង ដោយ​លទ្ធផល​នៃ​ការពិនិត្យ​គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ​ពុំមាន​ខុស​ទ្រង់ទ្រាយ​អី្វ​នោះឡើយ ទើប​អនុញ្ញាត​ឲ្យ​បើកបរ​ឆ្ពោះទៅ​រក​គោលដៅ​រៀងៗ​ខ្លួន​។​

​គួររំឭកថា​៖ កាលពី​សប្តាហ៍​មុន ក្រុម​ការងារ​ចម្រុះ​ក៏​បាន​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ធុន​ធ្ងន់​ជាច្រើន​គ្រឿង និង​បាន​ត្រួតពិនិត្យ​រថយន្ត​បាន​ចំនួន​៧៦​គ្រឿង ដោយ​ក្នុង​ចំណោម​នោះ ក៏​មាន​រថយន្ត​ប្រភេទ​ទួរីស​ចំនួន​៣​គ្រឿង ដែល​មាន​កែច្នៃ​ខុស​លក្ខណៈ បច្ចេកទេស​ត្រូវ​បាន​ស​ម​ត្ថ​កិច្ច​តម្រូវ​ឲ្យ​កែសម្រួល​ឡើងវិញ​ផងដែរ​។​

​ជាមួយនឹង​ចំណាត់ការ​ដ៏​មឺុងម៉ាត់​នេះដែរ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​មហាជន​ក្នុង​ខេត្ត​កែប​មាន​អំណរ​សាទរ នូវ​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​ប្រទេស និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បានដាក់​ទិសដៅ​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ ប្រើ​កណ្តាប់ដៃ​ដែក​បង្ក្រាប​ដល់​រថយន្ត​ខ្នាត​ធំ​គ្រប់​ប្រភេទ​ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​និង​ផ្ទុក​លើស​ចំណុះ ហើយ​តែងតែ​បើកបរ​បំផ្លាញ​ផ្លូវ ថែម​ទាំង​បង្ក​ភាពភ័យខ្លាច​ដល់​អ្នកដំណើ​រ នា​ពេលកន្លងមក​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ