កំពត ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឈូក ខេត្តកំពត លោក នៃ ប៉េណាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៥និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយមូលដ្ឋានខេត្តកំពត កាលពីព្រឹកថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៩ខែកម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំក្នុងតំណែងដែលមកពីស្រុកចំនួនបីគឺស្រុក ឈូកស្រុកដងទង់និងស្រុកជុំគីរីសរុបចំនួន១៩២នាក់។ពិធីសំណេះសំណាលក៏មានវត្តមានការចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកសភាក្នុងតំណែង សមាជិកក្រុមការងារចុះជួយមូលដ្ឋានថ្នាក់ កណ្តាល-ខេត្ត ផងដែរ។នៅក្នុងរបាយការណ៍ស្វាគមន៍លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានឲ្យដឹងអំពីចំនួនប្រឹក្សា ឃុំ សង្កាត់ក្នុងតំណែងអាណត្តិទី៤នៅក្នុងខេត្តកំពតដែលជាអង្គសម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥នេះ សរុបចំនួន៥៦១អាសនៈ។ ក្នុងនោះមានចំនួនបីគណបក្ស ដែលបានទទួលអាសនៈរួមមាន៖១-គណបក្សប្រជាជនកម្ពុជា មានចំនួន៥៥៦អាសនៈ២-គណបក្សហ្វុនស៉ិនប៉ិចមានចំនួន០៤អាសនៈ ៣-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានចំនួន០១អាសនៈ។មានប្រសាសន៍សំណេះសំណាលលោក នៃ ប៉េណា បានលើកបញ្ជាក់ពីសមិទ្ធផលនានានិងគោលនយោបាយសំខាន់ៗដែលគ្រឹះដ៏រឹងមាំសម្រាប់ការបោះឆ្នោតទទួលបានជោគជ័យយ៉ាងត្រជះត្រចង់នាពេលខាងមុខ។លោក នៃ ប៉េណា ក៏បានផ្ដាំផ្ញើ ដល់សមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែងទាំងអស់ ចាប់ពីពេលនេះតទៅមុខ ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមនិងឯកសារចាំបាច់ ហើយត្រូវថែទាំសុខភាពឲ្យបានល្អសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាអាណត្តិទី៥ខាងមុខនេះនៅថ្ងៃអាទិត្យទី២៥ខែកុម្ភៈ២០១៨ឲ្យទទួលបានលទ្ធផលជោគជ័យ ពោលគឺសម្រាប់មណ្ឌលភូមិភាគទី៥ មានខេត្តកំពត តាកែវ និងខេត្តកែបមានចំនួន៧អាសនៈគឺត្រូវតែឲ្យទទួលបានមួយរយភាគរយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ