ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​បំណាច់ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ២០១៨​របស់​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត
Tue,20 February 2018 (Time 01:47 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 647នាក់)


​កំពត ៖ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​កម្ភៈ​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ បំណាច់់​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ២០១៨ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ក្រោម​អធិបតីភាព​ដឹកនាំ​កិច្ចប្រជុំ​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។​

​កិច្ចប្រជុំ មាន​សមាសភាព ចូលរួម ពី​សមាជិក​គណៈកម្មាធិកា​រ​សាខា អនុសាខា​និង​ប្រធានកិត្តិយស​អនុសាខា​ក្រុង ស្រុក​ទាំង ៨​ផងដែរ​។

​យោងតាម​របាយការណ៍​លទ្ធផល​ការងារ​សម្រេច​បាន​នា​ឆ្នាំ​២០១៧​កន្លង ទៅ​ដែល​បូករួម ទាំង​ការងារ គ្រប់គ្រង​គ្រោះមហន្តរាយ​ផ្សេងៗ​-​ការងារ​សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍​- ការងារ​លើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌​-​ការងារ​អភិវឌ្ឍ​ស្ថាប័ន​និង​ធនធាន គឺ​ត្រូវបាន​រំលេច​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពីភាព​យកចិត្តទុកដាក់​ខ្ពស់​របស់​សាខា​កាកបា​ទ​ក្រហម​ខេត្ត​ដោយ ឆ្លើយតប បាន​ទាន់ពេលវេលា​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​យថាហេតុ បើ​ប្រៀបធៀប ឆ្នាំ​២០១៦ កន្លងទៅ មាន​ការកើនឡើង​គួរឲ្យ​កត់សម្គាល់​និង​មាន​ភាពល្អប្រសើរ​។​

​កិច្ចប្រជុំ​បាន​បន្ត​ផ្ដោត​យកចិត្តទុកដាក់​ពិនិត្យ​របាយការណ៍​លទ្ធ​ផល​ការងារ​ឆ្នាំ ២០១៧ និង​អនុម័ត​លើ​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៨ និង​បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​សមាសភាព គណៈ​កិត្តិយស និង​គណៈកម្មាធិការ​អនុសាខា​ក្រុង ស្រុក​ទាំង​៨​ផងដែរ​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍​ដោយ​លើក​បញ្ជាក់​ថា​៖​សមាគមជាតិ​កាកបាទក្រហមកម្ពុជា គឺជា​ស្ថាប័ន​មួយ​ឈរ​លើ​អព្យាក្រិតភាព​បម្រើ​សក​ម្ម​ភាព​ការងារ​មនុស្ស​ធម៌​ដោយ​មិន​មាន​ការ​លំអៀង​និង​រើសអើង​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ស្ថាប័ន​នេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​។​

​លោក ជាវ តា​យ អភិបាលខេត្ត​ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្រេច​បាន​លើ​សកម្មភាព​ការងារ​សាខា​កាកបាទក្រហម​ខេត្ត​កន្លងមក​និង​បាន​ផ្ដល់​មតិ​ណែនាំ​ផ្ដាំផ្ញើ​ដល់​សមាជិក​គណៈកម្មាធិកា​រ​សាខា និង​អនុសាខា ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​និង​ខិតខំ គៀងគរ​សប្បុរសជន​នានា​ដើម្បី​ស្វែងរក​ធនធាន​ការគាំទ្រ​ដល់​ចលនា សកម្មភាព​មនុស្សធម៌​នេះ​ឲ្យបាន​កាន់តែ​រីកចម្រើន​រឹងមាំ​ថែម​ទៀត​។

​ទន្ទឹមនឹងនោះ​ដែរ យើង​ទាំងអស់​គ្នា​ក៏​ត្រូវ​ខិតខំ​បំពេញ​កែលម្អ​បន្ថែមទៀត​នូវ​ចំណុច​ខ្វះខាត​ទាំងឡាយ​ដែល​មាន​កន្លងមក​និង​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ចំពោះ​ការចាយវាយ ការប្រើប្រាស់​ថវិកា ឲ្យបាន​ចំ​គោលដៅ​និង​គោលការណ៍​គ្រឹះ​នៃ​កាកបាទក្រហមកម្ពុជា ពោល​គឺ​ស្មោះត្រង់​និង​តម្លាភាព​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ ដើម្បី បង្កើន​ជំនឿ​ពី​ប្រជាជន សប្បុរសជន ក្នុង​ការ​បន្ត​គាំទ្រ​លើ​ចលនា សកម្មភាព​ក្នុង​បុព្វហេតុ​មនុស្សធម៌​នៃ​កាកបាទក្រហមកម្ពុជា​យើង​ឲ្យបាន​កាន់តែ​រីកចម្រើន​រឹងមាំ​និង​ខ្លាំងក្លា​ថែម​ទៀត ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ