កែប ៖ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប សហការជាមួយរដ្ឋបាលក្រុងកែប កាលពីព្រឹកថ្ងៃអាទិត្យ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៨បានធ្វើការផ្សព្វផ្សាយ ដោយចាក់បទចម្រៀងស្តីពីសុវត្ថិភាពចរាចរណ៍ និងមានសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ ដោយមានការផ្តល់មួកសុវត្ថិភាពដល់អ្នកដំណើរណាដែលឆ្លើយសំណួរបានត្រឹមត្រូវ។ការអនុវត្តច្បាប់ខាងលើនេះ បានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ33A(មុខសួនច្បារសាលាខេត្តកែប)ដែលជាដងផ្លូវធំទូលាយនិងមានអ្នកដំណើរទៅមកច្រើនជាងគេនៃទីប្រជុំជនខេត្តកែប។លោកម៉ម ទូច ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងនៅព្រឹកនេះថា ការធ្វើពិធីផ្សព្វផ្សាយនេះ ស្របពេលបច្ចុប្បន្ន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាបាននិងកំពុងប្រើប្រាស់យានយន្តស្ទើ១០០%ប៉ុន្តែមានមួយចំនួនតូចមិនទាន់គោរពច្បាប់ចរាចរណ៍បានគ្រប់ជ្រុងជ្រោយនៅឡើយ ទើបក្រុមការងារមន្ទីរជំនាញ សហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ធ្វើពិធីនេះតែម្តង ។លោកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកន្លងមក ភាគច្រើនផ្តើមពីកត្តាមនុស្ស ដោយសារអ្នកដំណើរមួយភាគតូចមានការធ្វេសប្រហែស ដូចជាការបើកបរមិនគោរពច្បាប់ បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង គ្មានការយោគយល់គ្នា ការបើកបរក្នុងល្បឿនលើសកំណត់ និងភាពប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម ។លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងព្រឹកនេះ បន្ទាប់ពីធ្វើការផ្សព្វផ្សាយនិងមានសំណួរនិងចម្លើយដល់អ្នកដំណើរតាមមធ្យោបាយម៉ូតូ ក្រុមការងារបានផ្តល់មួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវអស់ចំនួន៣៤មួក ចែកជូនសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១៥ក្បាល ផ្តល់សៀវភៅអ្នកបើកបរគួរយល់ដឹងចំនួន៤៥ក្បាល សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧ចំនួន៤៥សន្លឹក និងបិទស្ទិកឃ័រ"ការពារជីវិតអ្នកពាក់មួកសុត្ថិភាពឲ្យបានត្រឹមត្រូវ"ចំនួន៣៤ សន្លឹកផងដែរ។គួរកត់សម្គាល់ថា៖បន្ទាប់ពីមានការរឹតបន្តឹងស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាចំណាត់ការក្តៅគគុកពីសំណាក់មន្ត្រីសមត្ថកិច្ចជំនាញ មកលើយានយន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នោះមក ប្រជាពលរដ្ឋ ពិសេសអ្នកដំណើរពិតជាមានអំណរសាទររាល់ចំណាត់ការនេះ ព្រមទាំងបានយល់ដឹងដ៏ទូលំទូលាយ ស្តីពីសុវត្ថិភាពរាល់ការប្រើប្រាស់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ ដែលបានកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមានការថយចុះផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ