ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បុរស​បីនាក់​ដែល​អ្នក​ភូមិ​សង្ស័យថា ចេះ​មន្តអាគម អូមអាម បាន​ទៅ​អុជ​ធូប ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះមុខ​ព្រះពុទ្ធ​រូប​ក្នុង​ទី​អារាម​
Thu,15 February 2018 (Time 01:22 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 750នាក់)


កំពត ៖ បុរស​បីនាក់​ដែល​កន្លងមក អ្នក​ភូមិ​មាន​មន្ទិលសង្ស័យ​ថា ចេះ​មន្តអាគម អូមអាម​(​ធ្វើ​អំពើ​)​បាន​នាំគ្នា​ចូល​ទៅ​ធ្វើ​សម្បថ​នៅ​មុខ​ព្រះ​ពុទ្ធរូប ដោយ​ពិធី​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រមាណ​ជាង​១០០​នាក់​ផង​ដែរ​។​

​ពិធី​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​វត្ត អង្គ​ជុំ​ព្រះ​គោ ហៅ​វត្ត​អូរ ក្នុងភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ការ​ប្រាប់​ឲ្យដឹង​ពី​លោក ស្រី អាន់ មេឃុំ​បឹង​សាលា​ខាងជើង បានឲ្យដឹងថា ដោយសារ​កន្លងមក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ តែង​មន្ទិលសង្ស័យ​មកលើ​បុរស​ចំនួន​បី​នាក់​ថា​ពួកគាត់​ចេះ​មន្តអាគម ឬ​អំពើ​(​ផ្លូវ​ងងឹត​)​ខណៈ​មាន​អ្នកស្រុក​ឈឺ​ថ្កាត់​ម្តងៗ ហើយ​ចេះតែ​សង្ស័យ​មកលើ​រូប​អ្នក​ទាំង​បី​ធ្វើ​សិល្ប៍​មន្តអាគម​ផ្សេងៗ​មកលើ​អ្នកស្រុក ទើប​ពេលនេះ​ពួកគាត់​សុខចិត្ត​ចូល​មក​កាន់​ទី​អារាម​ដើម្បី​អុជ​ធូប​ទៀន ធ្វើ​សច្ចាប្រណិធាន​នៅ​មុខ​ព្រះ​ពុទ្ធរូប ព្រះសង្ឃ ព្រះចៅអធិការ​វត្ត​និង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នៅ​ទីនោះ ដោយ​អ្នក​ទាំង​បី​បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​ស្មាន​និង​ភាព​មន្ទិល​ទាំង​អម្បាល បែប​អ​រូបិយ​ខាងលើនេះ​។​លោក​មេឃុំ​បាន​បញ្ជាក់ទៀតថា អ្នក​ទាំង​បី​ដែល​គេ​ចេះតែ​សង្ស័យ​ថា​ចេះ​អំពើ​ផ្លូវ​ងងឹត​នោះ​រួមមាន​៖ ទី​១-​ឈ្មោះ ប៉ុល សឿន ទី​២-​ឈ្មោះ អ៊ុង ឃៀ​ម និង​ទី​៣-​ឈ្មោះ អ្នក សុខ​។​អ្នក​ទាំង​បី មាន​ទីលំនៅ​ក្នុងភូមិ ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ជំនឿ​លើ​មន្តអាគម​តាមផ្លូវ​ងងឹត​នេះ គេ​បានកត់សម្គាល់​ឃើញ​មហាជន ពិសេស​ប្រជាពលរដ្ឋ​ប្រមាណ​៥០%​តែងតែ​ជៀជាក់​និង​មាន​ការសង្ស័យ​ពី​ការធ្វើអំ​ពើមក​លើ​បុគ្គល​ផ្ទាល់​ឬ​ប្រយោល ខណៈពេល​មាន​បងប្អូន​ឬ​សាច់ញាតិ មាន​អ្នកណា​ឈឺ​ថ្កាត់​ក្នុងស្ថានភាព​រាំ​ុ​រ៉ៃ ដោយ​បញ្ហា​បែប​នេះ​ភាគច្រើន​បាន​កើតឡើង​តាម​តំបន់​ជនបទ ដែល​ជា​ទូទៅ​ប្រជាពលរដ្ឋ​តាម​មូលដ្នាន​ពុំ​សូវ​មាន​ការយល់ដឹង​ទូលំទូលាយ ទៅលើ​ផ្នែក​វិជ្ជសាស្ត្រ ហើយ​ជៀ​ស៊ុ​បតែ​គ្រូ​ខ្មែរ ដូច​ជា​ការ​បញ្ជាន់អារក្ស សែន​ប្រេន ស្រោច​ទឹក​ជាដើម​។​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីប្រជុំជន​ឬ​ទីក្រុង​ពួកគេ​ភាគច្រើន​ផ្តោតលើ​ផ្នែក​វិជ្ជសាស្ត្រ​ជា​ការសំខាន់​ជាង ឯ​រឿង​មន្ត​អាគម អូ​អាម​ក្តាម​ដុត​បែប​ខាងលើ គឺ​មាន​អ្នក​និយម​តិចតួច​ប៉ុណ្ណោះ​។​

​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ធ្ងន់ធ្ងរ គួរ​នាំគ្នា​ទៅ​រក​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ជាបន្ទាន់ ដើម្បី​សង្គ្រោះ​អាយុជីវិត សូម​កុំ​ប្រកាន់​យក​នូវ​ជំនឿ​អ​រូបិយ​ឬ​ជឿ​លើ​មន្តអាគម​នេះ​ទៀត​អី ព្រោះ​ការជឿ​លើផ្លូវ​ងងឹត​អាច​ជា​ការ​លាប​ពណ៌​រវាង​គ្នា​និង​គ្នា ថែម​ទាំង​អាច​កាប់សម្លាប់​គ្នា ដោយសារ​ការភាន់ច្រឡំ​រឿង​ការចោទប្រកាន់​ពី​ការធ្វើ​អ​ពើ អាប​ធ្មប់ ដែល​នាំ​បង្ក​ជា​ភាព​ជ្រួលច្របល់​ពេញ​ស្រុកភូមិ នាំ​បង្ក​អសន្តិសុខ ពិសេស​ទាក់ទង​និង​ភូមិ ឃុំ​មាន​សុវត្ថិភាព​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ