ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៥​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២
Tue,13 February 2018 (Time 06:29 PM)
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 702នាក់)


កំពត ៖ នៅ​ព្រឹក​ថ្ងៃ​១៣​រោច ខែ​មាឃ​ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ​ត្រូវ​នឹង​ថ្ងៃទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៤៥​អាណត្តិ​ទី​២​ក្រោម​អធិបតីភាព​លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ​បាន​ផ្ដោត​លើ​ខ្លឹមសារ​រួមមាន​៖
១-​ពិនិត្យ អនុម័ត​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៥​របស់​ក្រុមប្រឹក្សា​ខេត្ត​។​
២-​ពិនិត្យ អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៤​របស់​ក្រុមប្រឹក្សា​ខេត្ត​។
៣-​ពិនិត្យ អនុម័ត​លើ​កំណត់​
​ហេតុ​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​០៧​របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៤-​ពិនិត្យ អនុម័ត លើ សេចក្ដីព្រាង​របាយការណ៍ ប្រចាំ​ខែ​មករា​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
៥-​ពិនិត្យ អនុម័ត លើ​ការ​បែង ចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ បុគ្គលិក សាលា​
​ខេត្ត​សម្រាប់​ខែ​មករា​ឆ្នាំ​២០១៨​។​៦-​ពិនិត្យ និង​អនុម័ត លើ​សេចក្ដីព្រាង សេចក្ដីសម្រេច​ស្ដីពី​៖​ការកែសម្រួល​សេចក្ដីសម្រេច ស្ដីពី​ការ​បែងចែក​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើ​ការងារ​ជូន​គណៈ​អភិបាលខេត្ត​កំពត​។​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ​នៅក្នុង​ក្រុមប្រឹក្សា​ខេត្ត​កំពត​។​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​កំពត​។​
៨-​បញ្ហា​ផ្សេងៗ​និង​ការចូលរួម​មតិ​របស់​អង្គប្រជុំ​ទាំងមូល​។​

​លោក អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា ខេត្ត បាន​កោត​សរ​ ​សើរ​ចំពោះ រដ្ឋបាល​ខេត្ត​និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ដែល​តែងតែបាន​យកចិត្តទុកដាក់ ក្នុង​ការជំរុញ​បម្រើ​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ ព្រមទាំង​មាន​ការអភិវឌ្ឍន៍ រីកចម្រើន​គួរ​ជាទី​មោទនៈ នា​ឆ្នាំ​២០១៧​កន្លងទៅនេះ​។ ប៉ុន្ដែ​ទន្ទឹម​នោះ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​រដ្ឋបាល​ខេត្ត​ក៏ដូចជា មន្ទីរ​ជំនាញ​ត្រូវ​បន្ត​ខិតខំ យកចិត្តទុកដាក់ បន្ថែមទៀត គឺ​ការផ្ដល់​សេវា​រដ្ឋបាល​សាធារណៈ​ការងារ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ផងដែរ​។​

​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក៏​បាន​កោតសរសើរ​ផងដែរ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត​ដែល​តែងតែមាន​កិច្ចសហការ​ល្អ​ជាមួយ​គណៈ​អភិបាល​ខេត្ត​ក៏​ដូចម​ន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ដែល​បាន​ធ្វើឲ្យ​ការអនុវត្ត​តួនាទី ភារកិច្ច របស់ខ្លួន បាន​សម្រេច​លទ្ធផល​ល្អប្រសើរ​។​

​ជាមួយនឹង​ឱកាស​នេះ លោក ជាវ តា​យ ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព​ជំនាញ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការយកចិត្តទុកដាក់​ឲ្យបាន​សកម្ម​បន្ថែមទៀត ដើម្បី​រួមគ្នា​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​និង​កសាង អភិវឌ្ឍន៍​ខេត្ត​កំពត ឲ្យបាន​កាន់តែ​រីកចម្រើន សំដៅ​បម្រើ​ដល់​ផលប្រយោជន៍​ជូន​ជាតិ​និង​ប្រជាជន​បន្ថែមទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ