កែប ៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការណែនាំរបស់អាជ្ញាធរខេត្តកែប ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស បានបើកយុទ្ធនាការដាក់គោលដៅ ឃាត់រថយន្តធំ តូច បានចំនួន៧៦គ្រឿង ដែលធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៣៣។ទាក់ទិននឹងយុទ្ធនាការខាងលើ មន្ត្រីជំនាញបានឲ្យដឹងថា គិតចាប់ពីម៉ោង០០នាទីយប់ ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៨ មកទល់នឹងព្រឹកថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងជំនាញបានឃាត់រថយន្តខ្នាតធំ និងតូច បានចំនួន៧៦គ្រឿង ក្នុងនោះមានចំនួន០៣គ្រឿងជាប្រភេទរថយន្តទួរីស ដែលមានកែទ្រង់ទ្រាយខុសលក្ខណៈបច្ចេកទេស ហើយត្រូវបានកែសម្រួលឡើងវិញ។ក្រុមការងារដដែលបានបញ្ជាក់ទៀតថា យុទ្ធនាការដ៏ក្តៅគគុកនេះ ត្រូវបានអនុវត្តទាំងយប់ទាំងថ្ងៃ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលខេត្តកែប និងបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងរក្សាគុណភាពស្ពានថ្នល់ ព្រមទាំងសុវត្ថិភាពអ្នកដំណើរផងដែរ។ក្រុមការងារបានបន្តទៀតថា ការអនុវត្តខាងលើនេះ កម្លាំងបានដាក់គោលដៅចំនួនពីរកន្លែង គឺចំណុចខាងកើតផ្សារដំណាក់ចង្អើរ និងចំណុចខាងលិចរង្វង់មូលសេះស នៃភូមិសាស្ត្រទឹកដីក្រុងកែប តាមដងផ្លូវជាតិលេខ៣៣។ជាលទ្ធផលចាប់ពីរាត្រីថ្ងៃទី០៩រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត បានឃាត់រថយន្តខ្នាតធំ និងរថយន្តល្មើសច្បាប់ចរាចរណ៍បានចំនួន៧៦គ្រឿង ដោយក្នុងនោះមានប្រភេទរថយន្តទួរីស៣គ្រឿងដែលកែច្នៃខុសពីទម្រង់ លក្ខណៈ បច្ចេកទេស ហើយត្រូវបានមន្ត្រីជំនាញតម្រូវឲ្យកាត់និងដោះសម្ភារៈទាំងនោះចេញ ទើបអនុញ្ញាតឲ្យធ្វើដំណើរទៅបាន។មន្ត្រីជំនាញបានបញ្ជាក់ផងដែរថា កិច្ចការនេះក្រុមការងារនឹងបន្តអនុវត្តដើម្បីលុបបំបាត់ឲ្យអស់នូវរូបភាពបែបអវិជ្ជមានទាំងឡាយ តាមគោលការណ៍របស់លោកអភិបាលខេត្ត និងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ