កែប ៖ នៅព្រឹកថ្ងៃទី០៨ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីរាជការទូទាំងក្រុងកែប បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩នៃទិវាជ័យជម្នះ៧មករា ដ៏ប្រវតិ្តសាស្ត្រ។ពិធីដ៏៏មហាឡារឹកនេះ បានរៀបចំឡើងនៅក្នុងបរិវេណវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប ក្រោមវត្តមាន លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ទិត សុខា អភិបាល នៃគណៈអភិបាលក្រុងកែប លោកអិុន ស៊ុន ប្រធានក្រុមប្រឹក្សាក្រុងកែប អាជ្ញាធរមកពីគ្រប់សង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងមន្ត្រីរាជការក្នុងក្រុងកែបទាំងមូល។លោកស្រីទិត សុខា អភិបាលក្រុងកែបបានមានប្រសាសន៍ ដោយលើកយកសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លឹមសារថា៖ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះនិងជាទិវាប្រវតិ្តសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដោយបានបញ្ចប់សម័យកាលដ៏ខ្មៅងងឹតនៃកម្ពុជា ហើយបានបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ព្រមជាមួយនេះយើងទាំងអស់គ្នាសូមលំឱនកាយនិងសូមគោរពនូវដួងវិញ្ញាណក្ខន្ធជនរួមជាតិទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតទៅយ៉ាងអណោចអធ័មនិងអយុតិ្តធម៌បំផុតក្រោមរបបប្រល័យពូជសាសន៍។សូមឲ្យដួងវិញ្ញាណក្ខន្ធវីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាគ្គីសង្គ្រោះជាតិកម្ពុជានិងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។សូមឲ្យដួងវិញ្ញាណក្ខន្ធលោកអ្នកទាំងអស់ ទៅកាន់សុខគតិភពជារៀងដរាប។ស្មារតីជ័យជម្នះ៧មករា បានស្ថិតស្ថេរនិងរស់រវើកជានិច្ចស្ថិតក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនិងគ្រប់ជំនាន់ ព្រោះស្មារតី៧មករាជាពន្លឺបង្ហាញផ្លូវយើងទាំងអស់គ្នាឲ្យឆ្លងកាត់នូវឧបសគ្គនិងការលំបាកគ្រប់យ៉ាង ហើយឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់ ព្រោះថានៅពេលបច្ចុប្បន្ននេះ ប្រជាជនគ្រប់ៗរូបមានក្តីសោមនស្សរីករាយចំពោះសមិទ្ធផលនានាលើគ្រប់វិស័យដែលសម្រេចបានក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជានៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ពិសេសកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់ឃុំសង្កាត់ ទទួលបានការគាំទ្រនិងការចូលរួមយ៉ាងទូលំទូលាយពីប្រជជនគ្រប់មជ្ឈដ្ឋាននិងសហគមន៍អន្តរជាតិធានាបាននូវស្ថិរភាព សេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាន់តែល្អប្រសើរឡើងថែមទៀត។នាឱកាសនោះ លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ក្នុងអង្គមីទ្ទិញថា៖ ស្មារតីថ្ងៃ៧មករា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតដែលប្រជជនកម្ពុជាមិនអាចបំភ្លេចបាន។៧មករាមានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ប៉ុលពត ហើយមានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះដែលប្រឆាំងនឹង៧មករា។ជាមួយនេះយើងទាំងអស់គ្នាសូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រៀលជ្រៅចំពោះវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិ កម្មាភិបាល យុទ្ធជន យុទ្ធនារី ជនរួមជាតិ អ្នកស្នេហាជាតិ ដែលបានបូជាជីវិតដ៏ថ្លៃថ្លារបស់ខ្លួន ដើម្បីបុព្វហេតុរំដោះជាតិនិងប្រជាជន មហាឧបការៈគុណនេះ ជានិច្ចកាលស្ថិតក្នុងដួងចិត្តនៃយើងគ្រប់ៗគ្នា គ្មានថ្ងៃណាបំភ្លេចបានឡើយ។ចុងបញ្ចប់គណៈអធិបតី និងមន្ត្រីរាជការក៏បានចូលរួមបង្ហោះប៉េងប៉ោង ទុកជានិមិត្តរូបផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ