ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សាលាក្រុង​ប៉ោយប៉ែត​និង​ប្រជាពលរដ្ឋ​ព្រមទាំង​ព្រះសង្ឃ​ជាង​២០០០​អង្គ​/​នាក់​ចូលរួម​រំលឹក​ខួប​អនុស្សារ​វ​រីយ៍​លើកទី​៣៩​ទិវា​ជ័យជម្នះ​៧​មករា​(០៧ ០១ ១៩៧៩-០៧ ០១ ២០១៨)
Tue,09 January 2018 (Time 08:23 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 937នាក់)


ខេត្ត​បន្ទាយមានជ័យ ៖​គណបក្ស​ប្រជាជន​កម្ពុជា​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​ទិវា​ជ័យជម្នះ​៧​មករា 07 (០៧ ០១ ១៩៧៩-០៧ ០១ ២០១៨) ដែល​ជា​ទិវា​ដ៏​ប្រ​វតិ្ត​សាស្ត្រ​ដែល​យើង​មិន​អាច​បំភ្លេចបាន​។​

​សូម​ជំរាប​ដែរ​ថា​៖​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ចំ​កណ្ដាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង ក្រោម​វត្តមាន​លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត អភិបាលរងក្រុង លោក លោកស្រី​និង​កម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ​និង​ស្សានុសិស្ស យ៉ាងច្រើន​កុះករ ព្រមទាំង​និមន្ត​ព្រះសង្ឃ​រាប់បាត្រ​ចំនួន​៣៥០​អង្គ​ទៀត​ផង​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​នៅ​ព្រឹក​ថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​២០១៨​នេះ គេ​សង្កេតឃើញ​មាន​ការរៀបចំ​ធ្វើ​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ ទិវា​ជ័យជំនះ​៧ មករា​នៅ​ចំ​កណ្តាល​ក្រុង​ប៉ោយប៉ែ​ត​នោះ ដែល​មាន​ពលរដ្ឋ​ចូលរួម​ចំនួន​២៥០០ នាក់​ក្នុងនោះ​ក៏​មាន​ព្រះសង្ឃ​និមន្ត​មកពី​ស្រុក​អូរជ្រៅ​ចំនួន​៤២​វត្ត​និង​និមន្ត​មកពី​បណ្តា​វត្ត​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត​ចំនួន​២២​វត្ត​សរុប​ចំនួ​៣៥០​ឯណោះ ។​

​ក្នុង​អង្គ​មិ​ទ្ទិញ​សាទរ​ថ្ងៃ​៧ មករា លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​អាន​សន្ទរកថា​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ទាក់ទិន​ទៅ​និង​មហា​ជ័យជំនះ ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩​កន្លងទៅ​ហើយ​ថ្ងៃ ៧​មករា​នេះ​ដែរ បាន​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ឲ្យ​រួចផុត​ពី​ការកាប់សម្លាប់​នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ដ៏​សាហាវយង់ឃ្នង​បំផុត​និង​បាន​បើក​នូវ​សករាជ​ថ្មី​នៃ​កម្ពុជា​គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ​និង​វឌ្ឍនៈភាព​សង្គម​នោះ​។​

​ក្នុងការ​ធ្វើ​មី​ទ្ទិញ​នេះដែរ​គឺ​មាន​គោលបំណង​រំលឹកស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណ​ការៈដ៏​ឧត្តុង្គឧត្តម​របស់​វី​រៈ​កម្មាភិបាល​យុទ្ធជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ដើម្បី​ផ្ដួល​រលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​ជាតិ​យើង​នឹង​ប្រជាជន​កម្ពុជា ហើយ​យើង​គ្រប់​គ្នា​សូម​សម្ដែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​និង​ប្រជាជន​ដែល​ស្នេហា​សន្តិភាព​និង​យុត្តិធម៌ នៅលើ​ពិភពលោក​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ស្មោះស​ចំពោះ​បុព្វហេតុ​សង្គ្រោះ​ជាតិ​និង​ប្រជាជន​ពី​រណ្តៅ​មរណៈ​នេះ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ