ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​នាំ​អំណោយ​ចែកជូន​ពលរដ្ឋ​និង​រំលឹក​ពី​ថ្ងៃ​៧​មករា​១៩៧៩
Sun,07 January 2018 (Time 09:40 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 625នាក់)


ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៨​នេះ លោក សុខ សម្បត្តិ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី​គណបក្ស​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង មន្ត្រី​គណបក្ស​សង្កាត់​ព​ន្សាំ​ង បាន​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​និង​ជា​សមាជិក បក្ស ចំនួន​៥៣​គ្រួសារ នៅ​ភូមិ​ត្រពាំង​ទទឹង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ អំណោយ​រួមមាន ៖ អង្ករ​៣០​គីឡូក្រាម និង​ថវិកា ១​មុឺន​រៀល ។

​លោក សុខ សម្បត្តិ បាន​មានមតិ​សំណេះសំណាល​ដោយ​បាន​នាំយក​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ឧត្តម​ភរិយា​របស់​សម្តេច​, ឯ​.​ឧ ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​, ឯ​.​ឧ ឃួ​ង ស្រេង ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជូន​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស​ដែល​បាន​អញ្ជើញ​មក​ទទួល​យក​អំណោយ​។​

​លោក សុខ សម្បត្តិ បាន សង្កត់ធ្ងន់​ថា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​តែងតែ​យកចិត្តទុកដាក់​ជានិច្ច ជាប្រចាំ ចំពោះ​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស​ដែលមាន​ជីវភាព​ខ្វះខាត ទីទ័លក្រ ដោយ​មិន​បណ្តែត បណ្តោយ អោយ​ប្រជាពលរដ្ឋ​ឬ​សមាជិក​បក្ស​របស់​ខ្លួន​ស្លាប់​ដោយ​អត់បាយ​ហូប​នោះទេ ។ លោក​ប្រធាន​បក្ស ខណ្ឌ​ព្រែក​ព្នៅ​ក៏បាន​ផ្តាំផ្ញើ​
- សូម​ប្រជាពលរដ្ឋ និង​ជា​សមាជិក​បក្ស​ខិតខំ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ​.
- ខិតខំ​បំពេញ​តម្រូវការ ដោះស្រាយ​នូវ​សំណើរ សំណូមពរ របស់​ប្រជាពលរដ្ឋ និង​សមា​ជិ​បក្ស​អោយបាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​.
- ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​មូលដ្ឋាន​តាម​ផែន​ការអភិវឌ្ឍ​មូលដ្ឋាន មានដូចជា ផ្លូវ ស្ពាន ស្រះ​ទឹក អណ្តូងទឹក ទឹកស្អាត​និង​ភ្លើង​អគ្គីសនី ដើម្បី​ប្រែក្លាយ​មូលដ្ឋាន​សង្កាត់​មាន​ការអភិវឌ្ឍឲ្យ​បាន​ខ្លាំង​ក្លា ថែម​ទៀត​សម​មុខ​សមមាត់​ជា​សង្កាត់​នៅក្នុង​រាជធានី​ភ្នំពេញ​។​
- ពង្រឹង​និង​អនុវត្ត​គោលនយោបាយ​ភូមិ​/​សង្កាត់​មាន​សុវត្ថិភាព​ទាំង​០៩​ចំណុច ឲ្យបាន​ខ្លាំងក្លា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ឲ្យទទួល​បាន​សេចក្តីសុខ​និង​សុវត្ថិភាព ។​
- ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ។ កាន់តែ​ល្អប្រសើរ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​
- មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​ស្គាល់​សុខទុក្ខ​របស់​ប្រជាជន​និង​ជួយ​រក្សា​សេចក្តីសុខ ខិតខំ​ថែរក្សា​សន្តិភាព រួម​ទាំង​ការអភិវឌ្ឍ​ប្រទេស ជាតិឲ្យមាន​ការរីកច​ម្រើ​ន​លើ​គ្រប់​វិស័យ​ជូន​ប្រជាជន​និង​មាតុប្រទេស​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ