កំពត ៖ ពិធីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពត ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី០៦ខែមករា ឆ្នាំ២០១៨ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក នៃ ប៉េណា សមាជិកគណៈអចិន្ទ្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត អមដំណើរដោយក្រុមការងារជាន់ខ្ពស់ក្នុងជួរគណបក្សមកពីគ្រប់ស្ថាប័ន។ក្នុងឱកាសនោះ លោកចាន់ ចេស្តា ជាអតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានឲ្យដឹងពីវឌ្ឍនភាពរីកចម្រើន ដែលលោកដឹកនាំភារកិច្ចក្នុងជួរគណបក្សកន្លងមក។ដូច្នេះលោកសូមបង្វែភារកិច្ចនេះ ជូនលោក ជាវ តាយ អនុវត្តបន្តពីលោកចាប់ពីពេលនេះតទៅ។បន្ទាប់ពីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត គឺលោកចាន់ ចេស្តា ប្រធានបក្សខេត្តត្រូវផ្ទេរភារកិច្ចជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត។ដោយឡែកលោក ជាវ តាយ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពតចាប់ពីពេលនេះតទៅ។ក្រោយពីផ្ទេរតំណែង លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជជនកម្ពុជាខេត្តកំពតទើបផ្ទេរភារកិច្ច បានធ្វើការប្តេជ្ញាចិត្តថា៖ គោរពនិងប្រតិបតិ្តតាមលក្ខខ័ណ្ឌនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ គោរពនិងអនុវត្តតាមស្មារតីនិងកម្មវិធីនយោបាយ គោលការណ៍ណែនាំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។គោរពនិងប្រកាន់តាមគោលការណ៍ថ្នាក់ដឹកនាំដោយសមភាពនិងទទួលខុសត្រូវខ្ពស់ រាល់ភារកិច្ចដែលប្រធានគណបក្សប្រគល់ជូន។គោរពគោលការណ៍និងពង្រឹងរចនាសម្ព័នរបស់គណបក្ស ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ឲ្យមានភាពរលូន ដើម្បីធានាដល់ការគ្រប់គ្រងសមាជិក សមាជិកាបានទាំងបរិមាណ ទាំងគុណភាព។ខិតខំពង្រឹងនិងពង្រីកសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើន ដើម្បីធានាបាននូវលទ្ធផលល្អក្នុងការបោះឆ្នោតនាពេលខាងមុខ។ជ្រោងទង់មហាសាមគ្គី ឯកភាពផ្ទៃក្នុងធ្វើឲ្យគណបក្សមានភាពរឹងមាំ និងជម្រុញមន្ត្រីស្ថាប័នឲ្យធ្វើអំពើល្អឲ្យខាងតែបានជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ខិតខំប្រឹងប្រែងពង្រឹងកម្មវិធីនយោបាយរបស់គណបក្សឲ្យបានជ្រួតជ្រាបដល់មហាជននៅគ្រប់មូលដ្ឋាន និងនៅគ្រប់ច្រកល្ហកដើម្បីឲ្យប្រជាពលរដ្ឋមានភាពជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងផុលផុស។ថ្លែងសំណេះសំណាលទៅកាន់សមាជិក សមាជិកាបក្សនាពេលនេះ លោក នៃ ប៉េណា បានថ្លែងថា៖ ការជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្ត រវាងលោកចាន់ ចេស្តា (ប្រធានគណបក្សចេញ) និងលោកជាវ តាយ (ប្រធានគណបក្សចូល)គឺស្របពេលដែលគណបក្សទាំងមូល បាននិងកំពុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងកំពុងត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតរដ្ឋសភា នាខែកក្កដាឆ្នាំ២០១៨ខាងមុខនិងកំពុងត្រៀមអំណរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ទិវាមហាជ័យជំនះ៧មករា ជាប្រវតិ្តសាស្ត្រ។ជាមួយនេះដែរលោកក៏សូមកោតសរសើរចំពោះលោក ចាន់ ចេស្តា ដែលកន្លងមកខិតខំយកអស់កម្លាំងកាយ-ចិត្ត កម្លាំងប្រាជ្ញារួមជាមួយគណបក្សគ្រប់ជាន់ថ្នាក់ ដឹកនាំ កសាង ពង្រឹង ពង្រីកគណបក្សខេត្តកំពត មានស្នាដៃល្អគួរជាទីមោទនៈ។ចំពោះ លោកជាវ តាយ ក្រោយពីទទួលតួនាទីជាប្រធានគណៈកម្មាធិការគណបក្សនិងជាអភិបាលខេត្តកំពតហើយនោះ ត្រូវប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដឹកនាំខេត្តកំពត ឲ្យទទួលបានជោគជ័យ និងការរីកចម្រើនទៅមុខទៀតដើម្បីចូលរួមស្តានិងអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែសំបូររុងរឿងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ជាមួយនេះដែរ លោកជាវ តាយ ដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារ អាមេរិក សម្រាប់កសាងសមិទ្ធផលនានានិងតម្រូវការផ្សេងៗក្នុងគណបក្សប្រជាជនកម្ពុជាខេត្តកំពតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ