ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សាខា​កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​ជូន​ប្រជាជន​ក្នុង​ខណ្ឌ​ដូនពេញ​
Sat,06 January 2018 (Time 10:43 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 638នាក់)


នៅ​ល្ងាច ថ្ងៃ​សុក្រ ៤​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា គ​.​ស​២០១៨ វេលា​ម៉ោង ១៧,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព ចាស់ជរា ពិការ និង​ផ្ទុកមេរោគ​អេដស៍ សរុប​ចំនួន ២៥០​គ្រួសារ មក​ពី​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ​ដូនពេញ នៅ​បរិវេណ​សាលាខណ្ឌ​ដូនពេញ ។ ចែក​អំណោយ​មនុស្សធម៌​រួមមាន​៖ អង្ករ​សរុប​ចំនួន ២៥០​បាវ ស្មើនឹង ៦,២៥០​គីឡូក្រាម​, ទឹកត្រី​ចំនួន ១២៥​យួរ​, ទឹកស៊ីអ៊ីវ​ចំនួន ១២៥​យួរ និង​ថវិកា​ចំនួន ៥,០០០,០០០​រៀល ដោយ​ក្នុង​នោះ​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​ចំនួន ០១​បាវ ស្មើនឹង ២៥​គីឡូក្រាម​, ទឹកត្រី​ទឹកស៊ីអ៊ីវ ០១​យួរ​, និង​ថវិកា​ចំនួន ២០,០០០​រៀល ។

​លោក ប្រធានកិត្តិយស បាន​មានប្រសាសន៍ថា អំណោយ​ទាំងអស់​នេះ គឺជា​ទឹកចិត្ត​សម្បុរ​ស​ធម៌​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ពិការភាព និង​ផ្ទុកមេរោគ​អេដស៍​ជាដើម ថ្វីដ្បិតតែ​អំណោយ​ពេលនេះ បាន​ឆ្លើយតប​នឹង​តម្រូវការ​រយៈពេល​ខ្លី​ពិតមែន ប៉ុន្តែ​វា​ជាការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​បាន​ខ្លះ ព្រមទាំង​កាត់​បន្ថយ​ការចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយកម្រិត​ទៀត​ផង​ដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ