ខេត្តសៀមរាប ៖ មានសេចក្តីរាយការណ៍ពី ភ្ញាក់ងារព័ត៍មានមកថា បទល្មើស នេសាទខុសច្បាប់នៅក្នុង បឹងទន្លេសាប ក្នុង សង្កាត់ចុង ឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប កំពុងតែកើតឡើងជាហូរហែរ នៅចំណុច កោះ ភេ នឹង ចំណុចជ្រោយតូច ដោយប្រើ ឧបកណ៍នេសាទខុសច្បាប់ គ្រប់ប្រភេទ ជនល្មើស ដែល បានកំពុង ធ្វើសកម្មភាព នោះត្រូវបានគេស្គាល់ ឈ្មោះ តា ទ្រី ២ ឈ្មោះ ធី !ប្រពន្ធ ឈ្មោះ ណារី ! ជនល្មើស ដែលមានឈ្មោះខាងលើនេះ ត្រូវបានគេដឹងថាជាសកម្មជន រកស៊ីក្នុងបឹងទន្លេសាប ប្រើសប្រាស់ឧបកណ៍នេសាទខុសច្បាប់ ដុះស្លែជាយូរឆ្នាំមកហើយ ក្នុង សង្តាត់ ចុង ឃ្នៀស មិនត្រូវបាន ជំនាញពាក់ពន្ធ័ ដូចជាជំនាញជល់ផលធ្វើការបង្ក្រាបម្តងណាឡើយ ទើបដាក់ការសង្សយ័ ថា ឃុបឃិត គ្នា ប្រព្រឹត្តអំពើពុករលួយ ទទួល លាភសក្ការៈ ពីក្រុមល្មើសទាំងនោះ ដោះដូជាថ្នរ ដើម្បីមិនធ្វើការបង្ក្រាប ដើម្បីផលប្រយោជន៍ដាក់ហោប៉ាវរៀងៗខ្លួន។ហើយក្រុមប្រើឧបកណ៍ ដែលល្មើសច្បាប់នេះមានដូចជា ដៃ បរ ដែលមាន ក្រឡា ញឹក ដែលបង្ករឲ្យប៉ះពាល់ដល់កូនមច្ឆារតូចៗ ធ្វើអោយដាច់ពូជទៅថ្ងៃមុខ ដែលច្បាប់មិនអនុញាត់អោយប្រើប្រាស់នោះ។ទាក់ទង់នឹងបទល្មើសកើតឡើង នៅចំណុចខាងលើនេះផងដែល ភ្ងាក់ងារសារព័ត៍មាន<សៀមរាបទាន់ហេតុការណ៍> មិនអាចទំនាក់ទំនង់ជាមួយមន្ត្រីជំនាញនៅទីនោះបានទេ។ ប្រជាពលរដ្ធរស់នៅទីនោះ ដែលនេសាទជាលក្ខៈ គ្រួសារ បន្តិចបន្ត ូចសុំណូមពរដល់ ជំនាញសមត្ថកិច្ច ថ្នាក់លើ ចុះពិនិត្យមើល ចំណុចខាងលើនេះផង ព្រោះថាជារៀងរាល់ឆ្នាំបទល្មើសនេសាទតែងតែកើតឡើង នៅចំណុចខាងលើនេះដោយមិនមានការបង្ក្រាបពីក្រុមជនល្មើសខាងលើនេះនោះឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ