ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២០៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០១៨បានប្រារពពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៣ គឺប៉ុស្តិ៍រូង ចាន់មូល និងចាន់មូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ចេង ប៊ុណ្ណារ៉ា អភិបាល នៃគណៈអភិបាលស្រុកមេមត់ អមដំណើរដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ និងលោកនាយ-នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមអបអរសាទរពីសំណាក់លោកអធិការនគរបាលស្រុក-ក្រុងទាំង៧ អធិការរងស្រុកមេមត់ នាយ-នាយរងផ្នែកស្រុកមេមត់ នាយ-នាយរងប៉ុស្តិ៍ទាំង ១៤ មន្ត្រីក្រោមឱវាត លោកមេឃុំ មេភូមិ ប្រជាការពារ និងប្រជាពលរដ្ឋ នៅឃុំរូង ផងដែល ។អគារប៉ុស្តិ៍នគរបាលរដ្ឋបាលរូង ចាន់មូល និងជាំតាម៉ៅ ដែលទើបនឹង សាងសង់រួចរាល់ជាស្ថាពរ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន និងលោកជំទាវ និងឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ ឯកឧត្តម លី ឡេង និងលោកជំទាវ រួមនិងសប្បុរសជននានា ដោយទទួលបន្ទុកសាង សង់ដោយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ។ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៣ នោះបានប្រារព្ធធ្វើឡើងនៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរូង ស្ថិតនៅក្នុងភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សូមរំលឹកផងដែរថា រយៈកាលកន្លងមកនេះអគារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៣ គឺសាងសង់អំពីឈើ ប្រក់សង្ក័សី មានសភាពចាស់ទ្រុឌទ្រោម (ដំបូលធ្លុះធ្លាយ ជញ្ជាំងរហែក ) ។ ដោយមើលឃើញការលំបាកនេះថ្នាក់ដឹកនាំស្រុកខេត្ត ពិសេសស្នងការខេត្ត បានពិភាក្សាមូលមតិដោយមានការឯកភាពយល់ព្រមពីលោក លោកស្រី មេឃុំ លោកអភិបាលស្រុក ធ្វើការស្នើសុំការសំរេចពីឯឧត្តម លី ឡេង អភិបាលខេត្ត និងជាអាណាព្យាបាលផ្ទាល់បានសំរេចសាងសង់នូវអគារនេះឡើង ដោយប្រើប្រាស់ថវិកាសប្បុរសជន ដែលមានមូលនិធិ សម្តេចក្រឡាហោម នាយឧត្តមអគ្គស្នងការ ឯកឧត្តមអភិបាលរហូតកសាងបានរួចរាល់ជាស្ថាពរនិងសម្ពោធដាក់អោយប្រើប្រាសពីថ្ងៃ ០៣ ខែមករា ឆ្នាំ២០១៨ នេះតទៅ ។យើងខ្ញុំជាថ្នាក់ដឹកនាំនិងជាកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំទាំងអស់ សូមគោរពថ្លែងអំណរអគុណ សម្តេច ឯកឧត្តម នាយឯឩត្តសេនីយ៍ លោក លោកស្រី ដែលបានផ្តល់នូវជំនួយដ៏សប្បុរសនេះ យើងខ្ញុំនិងខិតខំបំរើការពារ បំពេញកាងារតាមមុខជំនាញនិងប្រកបដោយវិជ្ជាជិវៈ សមស្របនិងពាក្យស្លោកថា នគរបាលជាកូនចៅប្រជាជន ។ ដោយឡែកនៅរសៀលថ្ងៃទី៤មករា២០១៨នេះដែរនៅក្នុងស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំក៏មានការចាកបញ្ចាំងខ្សែភាពយន្តស្តីពីដំណើរឆ្ពោះទៅសង្គ្រោះជាតិរបស់បក្សប្រឆាំងនិងប្រវត្តិតស៑ូរំដោះជាតិរបស់សម្តេចតេជោហ៑ុនសែន និងថ្ងៃ៧មករា១៩៧៩ ជូនបងប្អូនមន្ត្រីនគរបាលទាំងអស់និងពលរដ្ឋទស្សនាដើម្បីស្វែងយល់ពីការពិត ផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ