(ពោធិ៍សាត់)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅសាលប្រជុំស្នងការនគរបាលខេត្តពោធិ៍សាត់។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត ស្នងការ ស្នងការរងគរបាលខេត្ត មេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក អធិការ អធិការរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងតំណាងសមាគមជនជាតិវៀតណាម ក្នុងខេត្តបាត់ដំបងផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយកpរង បានមានប្រសាសន៍ថា ការលុបចោល និងដកហូត រាល់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ ប្រើប្រាស់ គឺជាគោលនយោបាយ ថ្មីរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការគ្រប់គ្រង និងលុបបំបាត់ ពាក្យចចាមអារ៉ាម ដែលនិយាយថា ប្រទេសកម្ពុជាមានជនអន្តោប្រវេសន៍ រស់នៅដោយខុសច្បាប់។ ឯកឧត្តមបន្តថា ដើម្បីឱ្យការអនុវត្តការងារមានភាពរលូន និងទទួលបានភាពជោគជ័យ រាជរដ្ឋាភិបាលបានបង្កើតនូវក្រុមការងារ អន្តរក្រសួង ដែលមានការចូលរួម ចំនួន៤ក្រសួងគឺ ១-ក្រសួងការបរទេស។ ២-ក្រសួងយុត្តិធម៌។ ៣-ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និង៤-ក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាអ្នកដឹកនាំ មានភារកិច្ច អនុវត្តន៍ចំនួន ៤ករណីគឺ ១-ការបញ្ជូល និងអនុវត្តន៍ លើចំណុចខ្វះខាត ដែលមានចាប់តាំង ពីឆ្នាំ២០០២ នៃរយៈពេលដ៏យូរនេះ។ ២-ជាអ្នកកាន់ឯកសារមិនប្រក្រតី មានន័យថាការធ្វើឯកសារ ដែលមិនទាន់សមស្របទៅតាម ច្បាប់។ ៣-អ្នកកាន់ឯកសារអត្តសញ្ញាណកម្ម ។ ៤-អ្នកស្នាក់ នៅយូរ ដែលអ្នកទាំងបួនជំពូកនេះ ត្រូវមកអនុវត្តន៍តាមអនុក្រឹត្យលេខ ១២៩អនក្រ.បក ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅប្រទេសកម្ពុជា។ឯកឧត្តមបន្ថែមទៀតថា ការអនុវត្តការងារទាំងអស់នេះជាជម្រើសដ៏ល្អសម្រាប់ពួកជនអន្តោប្រវេសន៍ ដែលចង់រស់ នៅលើទឹកដីកម្ពុជា ក្នុងការផ្តល់នូវសិទ្ធិស្របច្បាប់ ដែលមានការទទួលស្គាល់ដោយនីតិរដ្ឋ ដែលបានផ្តល់នូវអត្ថប្រយោជន៍ ដល់ជនអន្តោប្រវេសន៍ នូវភាពងាយស្រួល ក្នុងការធ្វើដំណើរទៅវិញទៅមក។ ឯកឧត្តមបានបញ្ជាក់ថានៅក្នុងប័ណ្ណមានឈីប ដែលបានបញ្ចូលនូវសមាជិកគ្រួសារ របស់ពួកគាត់ កូនៗរបស់គាត់មានសិទ្ធិរៀនសូត្របានខ្ពង់ខ្ពស់ អាចទៅលេងប្រទេសខ្លួនដោយធ្វើការប្តូរនូវប័ណ្ណអន្តោប្រវេសន៍ជូនដល់ពួកគាត់ ជាពិសេសនោះ ក្រោយពីការចុះសញ្ជាតិរួចហើយ ពួកគាត់អាចរៀនអក្សរខ្មែរ និងឈ្វេងយល់ ពីវប្បធម៌ប្រពៃណីខ្មែរបាន។ឯកឧត្តមក៏បានសំណូមពរដល់មន្ត្រីនគរបាល និងអាជ្ញាមូលដ្ឋាន ឲ្យជួយសហការគ្នាក្នុងការអនុវត្តច្បាប់ និងចំណាត់ការផ្សេងៗ ទាក់ទងនឹងជនបរទេស ដែលរស់នៅខុសច្បាប់ ឬកាន់កាប់ និងប្រើប្រាស់ឯកសារដោយខុសនីតិវិធី ឬផ្ទុយពីលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ។ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ និងកោតសរសើរដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងនូវតួនាទីភារកិច្ចរបស់ខ្លួន និងសុំឲ្យជំរុញបន្ថែមក្នុងការអនុវត្តនូវចំណាត់ការនេះ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសហការឲ្យបានទូលំទូលាយ ជាពិសេសមន្ត្រីនគរបាលជំនាញ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ