កាលពីព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៨ លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ធមន្ត្រី តំណាង ដ៍ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ធមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាព ក្នុងពិធីសម្ពោធឆ្លងកាត់ឬសីមារ ដាក់ អោយ ប្រើប្រាស់ ពិធីនេះត្រូវបានប្រព្រឹត្តដោយរលូន ស្ថិតនៅ ក្នុង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបាន ប្រសិទ្ធនាមឈ្មោះហៅ ថា ( ប្រាសាទនាគរាជតេជោមរកត ) ទាំងអស់នេះ គឺជាគំនិតផ្តួចផ្តើមសាងសង់ដោយលោកជំទាវ ហ៊ុន សេងនី ប្អុន ស្រី បង្កើតសម្តេចតេជោ ហ៊ុន សែន អោយមានទីគោរពសក្ការះ ដ៏ស្រស់ ស្អាតផូរផង់នេះកើតឡើងដោយសារតែចិត្តសទ្ធាជ្រះថ្លា ក្នុងការកសាង វិស័យពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់អោយ អ្នកស្រុក ឆ្ងាយជិតមកគោរពបូជា ទៅតាមជំនឿប្រពៃណី រៀងៗខ្លួន។ត្រាំនាគ គឺជាឈ្មោះបូរាណ ឈ្មោះភូមិស្ថាន ដែលអ្នកស្រុកហៅ តៗគ្នា មក ! និង ពេលបច្ចុប្បន្ននេះ ប្រាសាទនេះ បានលិចរូបរាងយ៉ាងស្រស់ស្អាតស្កឹមស្កៃ ភាគខាងត្បូងនៃក្រុងសៀមរាប ដែលសាងសង់ឡើង មានរចនាបទ ជាខ្មែរ សុទ្ធសាធនិង ការចំណាយធនធានថវិការ មិនតិចជាងរាប់សិបមុឺនដុល្លានោះទេ។ ក្នុងឪកាសដ៏វិសេសវិសាលដ៏ថ្លៃថ្លានេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានលើកដៃប្រណមបួងសួង ដល់វត្ថុសក្ត័សិទ្ធ ក្នុងលោក មេត្តាតាមជួយបីបាច់ថែរក្សា និង ប្រោះព្រំ ពរ ជ័យ ដល់ប្រមុខថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋខ្មែរ របស់យើង ទាំងអស់អោយជួបតែពុទ្ធពរ ទាំង ៤ ប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ