ខេត្តបន្ទាយមានជ័យ ៖ ការរុះរើប្រាសាទកំពូលបីនាពេលខាងមុខដ៏ខ្លីនេះ គឺត្រូវចំណាយទុនចាប់ពី៣០ទៅ៥០ម៉ឺនដុល្លាឯណោះ ទើបយើងរៀបចំរួចរាល់ជាស្ថាពរ ព្រោះថាការកែលំអរនៅទួលប្រសាទថ្មីនេះគឺយើងធ្វើឱ្យមានរចនាបថបុរាណដែលចម្លងចេញពីប្រាសាទអង្គវត្ត ហើយយើងត្រូវផលិតមាសសន្លឹកមកដាក់ពីក្រោមទួលប្រាសាទ និងខាងលើទួលនៃកំពូលបីទៀតផង ។ក្រៅពីនោះក៏យើងនៅមានដាំដើមត្នោតនៅពីមុខអមដោយអំពូលភ្លើងជុំវិញរង្វង់មូលទៀតផង។សូមជំរាបដែរថា ៖ ប្រាសាទកំពូលបីនិងត្រូវយកចេញពីទីតាំងចាស់ដែលនៅចំណុចជិតគល់ស្ពានច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ដែលឈមនិងផ្សាររោងក្លឿ ប្រទេសថៃដោយមកទីតាំងថ្មីត្រង់ចំណុចរង្វង់មូលច្រកទ្វារព្រំដែនអន្តជាតិ មានរយះចំងាយប្រមាណជាង១០០ម៉ែត្រពីទីតាំងចាស់នេះ។លោក សាន ស៊ាន ហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍បែបនេះកាលពីរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០១៨ម្សិលមិញនេះក្នុងពិធីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិត សុខា រ៉េស៊ីដិន ក្រោមអធិបតីភាពលោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតរួមនិងមន្ត្រីក្រោមឱវ៉ាតក្នុងសាលាក្រុង ។ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហពន្ធ័កីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អនុប្រធានសហពន្ធ័កីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអធិបតី ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រីនិងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ ។សូមបញ្ជាក់ដែរថា ៖ ពិធីនេះបានប្រព្រឹត្តនៅចំណុចរោងទឹកកកចាស់ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លោកអភិបាលក្រុងបានបញ្ជាក់ថា ៖ ផ្ទះល្វែង សុខា រ៉េស៊ីដិន គីជាផ្ទះល្វែងមួយដែលមានភាពរហាសរហួនក្នុងកាអភិវឌ្ឍដើម្បីឧ្យក្រុងប៉ោយប៉ែតរីកចំរើនបន្ថែមទៀតក្រៅពីបណ្ដាក្រុមហ៊ុនដ៏ទៃទៀត។ទាំងអស់នេះដោយសារតែមានកាយកចិត្តទុកដាក់របស់រាជរដ្ឋភិបាលខិតខំប្រឹងប្រែងក្នុងការកសន្តិភាពជូនពលរដ្ឋ ហើយបើប្រទេសគ្មានសុខសន្តិភាពទេក៏គ្មានការអភិវឌ្ឍដែរ។ប្រទេសយើងបច្ចុប្បន្នកំពុងតែអភិវឌ្ឍនិងមានបណ្ដាក្រុមហ៊ុនជាច្រើនកំពុងតែបណ្ដាក់ទុនជាពិសេសក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនចិន ក្រុមហ៊ុនថៃរួមវិស័យជាច្រើនដែលគេមកបណ្ដាកទុករកស៊ីក្នុងប្រទេសកម្ពុជាក៏ដូចជាក្រុងប៉ោយប៉ែត។លោកបញ្ជាក់បន្ថែមថា៖ក្នុងនោះលោកបានស្នើរទៅក្រសួងសាធារណៈការរួចហើយពាក់ពន្ធ័ដាក់ទ្រូងផ្លូវ/ដាក់ភ្លើងស្តុប ដាក់ភ្លើងបំភ្លឺផ្លូវ ដាក់កាំមេរ៉ាសុវត្តិភាពដើម្បីកាត់បន្ថយនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ហើយក៏បានឯកភាពនិងរៀបចំស្រីឌីនៅតាមផ្លូវជាតិលេខ៥ ពីរង្វងមូលផងដែរ។គួរបញ្ជាក់ដែលថា៖គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិត សុខា រ៉េស៊ីដិន នឹងត្រូវរចនាជារូបរាងនាពេលឆាប់ៗខាងមុខនេះលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលមានផ្ទៃដីអភិវឌ្ឍន៍សរុបចំនួន៣៦៨៩១ម៉ែត្រក្រឡានិងមានផ្ទះចំនួន៣៥០ល្វែង។សូមបញ្ជាក់ទៀតថា ៖ ដំណើរការនៃការសាងសង់រួមមាន៖ជាប្រភេទផ្ទះល្វែងដែលមានរចនាបទ បារាំងកាត់ថៃ ប្រព័ន្ធលូ ផ្លូវបេតុង ទឹកស្អាត អគ្គិសនីនិងសួនច្បារជាដើមដោយ ប្រើប្រាស់ពេលវេលាប្រមាណ១៨ខែសម្រាប់ការបញ្ចប់ការសាងសង់ទាំងស្រុង ។បើតាមរបាយការណ៍របស់គម្រោងសុខារ៉េស៊ីដិនបានឲ្យដឹងថា៖រហូតមកទល់ពេលនេះអតិថិជនបានគាំទ្រនិងបានទិញផ្ទះក្នុងគម្រោងប្រមាណជាង៥០ %នៃចំនួនសរុប៣៥១ល្វែង។ជាមួយគ្នានោះដែរស្ថាបនិកនិងម្ចាស់គម្រោងបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញឲ្យដំណើរការនៃការសាងសង់មានល្បឿនលឿនបំផុតនិងប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ ជូនអតិថិជនទាំងអស់ដែលបានទិញយកផ្ទះល្វែងនៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិត សុខា រ៉េស៊ីដិន នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ