ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ហាង​លក់​កាហ្វេ​ដែល​ភ្នាល់​កីឡាប្រដាល់ ដោយ​ចាប់​ឃាត់ខ្លួន​ម្ចាស់​ហាង​ម្នាក់​និង​យក​ម៉ូតូ​ចំនួន​២២​គ្រឿង
Wed,31 January 2018 (Time 08:06 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 591នាក់)


ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ពោរពេញ​ទៅដោយ​ការ​ភ្នាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដោយ​ភ្នាល់​ចាក់​លុយ​ទៀតផង​។​

​សូម​ជំរាប​ដែរ​ថា​៖​ការចុះ​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា​ឆ្នាំ ២០១៨​ម្សិលមិញ​នេះ នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​ចាប់​ឃាត់ខ្លួន​ម្ចាស់​ហាង​ម្នាក់​និង​យក​ម៉ូតូ​ចំនួន​២២​គ្រឿង​។​

​សូម​បញ្ជាក់​ដែលថា ៖ គេ​បាន​សង្កេតឃើញ​នៅ​តាម​ហាង​កាហ្វេ​តូច​ធំ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​និង​នៅក្នុង​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​តែ​ម្ដង ដែល​មាន​បញ្ចាំង​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ទាក់ទិន​នឹង​រូបភាព​កីឡាប្រដាល់​និង​រូបភាព​កីឡាបាល់ទាត់​ក្នុង​ហេតុការណ៍​ខាងលើ​នោះដែរ គេ​ក៏​សម្គាល់​ឃើញ​មាន​អ្នក​ចូល​ទៅ​ហូប​កាហ្វេ​ប្រុស​ស្រី​ក្មេង​ចាស់ ហើយ​គេ​នាំគ្នា​ភ្នាល់​ចាក់​លុយ​ស៊ីសង ពី​រូបភាព​កីឡាប្រដាល់​ជាប្រចាំ​ទៀតផង​។​

​សូម​បញ្ចាក់​ដែរ​ថា ៖ នៅ​មុន​ពេល​បង្ក្រាប​គេ​បាន​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ទៅ​ហ៊ុមព័ទ្ធ​ក្នុង​ហាង​កាហ្វេ​មួយកន្លែង​ដែល​ស្ថិតនៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ហើយ​ចាប់បាន​ម្ចាស់​ហាង​ម្នាក់​និង​រឹបអូស​យក​ម៉ូតូ​អ្នក​ញៀន​ល្បែងស៊ីសង​ចំនួន​២២​គ្រឿង​ទៀត​ផង ។ បើ​តាម​ការ​ឲ្យដឹង​ពី​លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែត​បាន​បញ្ជាក់ថា​៖​ម្ចាស់​ហាង​កាហ្វេ​នោះ​មានឈ្មោះ គីម នាង ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​លោក​បាន​បន្តទៀតថា​៖ ហាង​កាហ្វេ​ដែល​អ្នក​ញៀន​ល្បែងភ្នាល់​កីឡាប្រដាល់​នោះ​គឺ​វា​មាន​ដុះ​ស្លែ​យូរ​ឆ្នាំ​ណាស់​មកហើយ ប៉ុន្តែ​ប៉ូលិស​ធ្លាប់​មាន​ការហៅ​អប់រំ​ជា​ច្រើនលើក​ច្រើនសា​រ​រួចមកហើយ​ដែរ តែ​ម្ចាស់​ហាង​នោះ​មិន​ព្រម​អនុវត្ត​តាម ទើប​មាន​ការចាប់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្ដង ។ ចំពោះ​ម្ចាស់​ម៉ូតូ​ចំនួន​២២​គ្រឿង​នោះ​គឺ​លោក​រង់ចាំ​ឲ្យគេ​ចូលខ្លួន​ដំណោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ។

​លោក​អធិកា​បាន​បន្តទៀតថា​៖ លោក​នឹង​បន្ត​ចុះ​អនុវត្ត​ចាប់​ម្ចាស់​ហាង​កាហ្វេ​ណា​ដែល​មាន​ភ្នាល់​ល្បែងស៊ីសង​តទៅទៀត នាពេល​ខាងមុខ​នេះ​ជា​មិនខានឡើយ​។​ដោយឡែក​ក៏មាន​មហាជន​ជាច្រើន​បាន​លើកឡើង​ថា​៖​នៅ​ក្រុង​ប៉ោយប៉ែ​ត​សព្វថ្ងៃនេះ​គឺ​នៅ​មាន​ល្បែងស៊ីសង​ប្រភេទ​ដូចជា​ជល់​មាន់ អន​ឡាញ បៀរ​អាប៉ោង ទៀតផង ដែល​គេ​មិនទាន់​ឃើញ​មាន​ការចុះ​បង្ក្រាប​នោះ​ទេ ហើយ​ពលរដ្ឋ​ជាច្រើន​សំណូមពរ​ដល់​អធិការ​និង​អាជ្ញាធរ មេត្តា​ចុះ​ទប់ស្កាត់​ផង​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ