កំពត ៖ នៅព្រឹកថ្ងៃសុក្រ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែមករា ឆ្នាំ២០១៨នេះ មន្ទីរសុខាភិបាលខេត្តកំពត បានធ្វើទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី៧ សម្រាប់ខេត្តកំពត-កែប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។ទិវានេះក៏មានការចូលរួមពីសំណាក់ក្រុមប្រឹក្សា គណៈគ្រូពេទ្យភូមិភាគ និងក្រុមប្រឹក្សាគណៈ គ្រូពេទ្យទូទាំងខេត្តកំពត-កែបផងដែរ។លោកវេជ្ជបណ្ឌិត កែវ សុផាន់ អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យខេត្តកំពត-កែប បានឲ្យដឹងថា៖ ថ្ងៃនេះមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែប សហការរៀបចំដោយគណៈគ្រូពេទ្យជាតិ ក្រោមការជួយឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុន SANOFI MEGA MEETHENG Intermohosat និងក្រុមហ៊ុនមួយចំនួនទៀត ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៧ ឆ្នាំ២០១៨។ក្នុងនាមជាតំណាងឲ្យមន្ទីរសុខាភិបាលខេត្ត ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែប ក៏ដូចជារូបលោកផ្ទាល់ សូមសំដែងនូវគាវរៈកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន លោកសាស្ត្រាចារ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ។លោកបានគូសបញ្ជាក់ថា៖ សកម្មភាពរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែបបានអនុវត្តក្នុងអាណតិ្តទី៦ លើកទី៣ និងការិយាល័យក្រុមប្រឹក្សាគណៈគ្រូពេទ្យ អាណតិ្តរយៈពេល២ឆ្នាំ លើកទី១ស្របតាមការណែនាំនិងការបង្ហាញពីគណៈគ្រូពេទ្យជាតិ គណៈគ្រូពេទ្យ ខេត្តកំពត-កែប បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្តកំពត-កែប អាណតិ្ត៦ឆ្នាំ លើកទី៣និងការិយាល័យក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប អាណតិ្ត២ លើកទី១ នាថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦កន្លងទៅនេះ ដែលបានទទួលសមាជិកពេញសិទ្ធិ ១១រូបស្របតាមសេចក្តីណែនាំរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។បានបែងចែកតួនាទី និងភារកិច្ចជូនសមាជិក សមាជិកា ស្របតាមសេចក្តីណែនាំនិងបទបញ្ជាផ្ទៃក្នុងរបស់គណៈគ្រូពេទ្យជាតិ។លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ក្នុងបច្ចុប្បន្ននេះ ចំនួនសមាជិកចុះបញ្ជិកាមាន១៧៤រូប ចំនួនសមាជិកដែលចូលថ្មី ៣៧រូប សមាជិកដែលផ្ទេរចូលចំនួន០៦រូប សមាជិកផ្ទេរចេញ ចំនួន១៦រូប អ្នកដែលបោះបង់ចំនួន០២រូប សមាជិកស្លាប់០១រូប ចំនួនសមាជិកចុះបញ្ជិ បច្ចប្បន្នសរុប១៩៨រូប ចំនួនពេទ្យមិនទាន់ចុះបញ្ជី១៩រូប។ក្នុងឱកាសនោះ លោកសស្ត្រាចារ្យធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានមានប្រសាសន៍ថា ក្នុងនាមជាគ្រូពេទ្យត្រូវមានជំនាញច្បាស់លាស់ ធ្វើជាគ្រូពេទ្យត្រូវប្រកាន់វិជ្ជាជីវៈរបស់ខ្លួន មិនរើសអើង ដោយអនុវត្តទៅតាមជំនាញ ប្រកាន់តាមក្រមសីលធម៌ជាគ្រូពេទ្យ ត្រូវប្រកាន់ជំហរប្រាកដប្រជា ពិសេសត្រូវខិតខំបន្តសិក្សាស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យបានកាន់តែរីកចម្រើនជាបន្តបន្ទាប់ និងស្វែងយល់ឲ្យច្បាស់ពីតួនាទីរបស់ខ្លួន ព្រមទាំងបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវតាមគោលការណ៍របស់គណៈគ្រូពេទ្យជាតិ ដើម្បីចូលរួមសហការថែរក្សាសុខភាព និងសុខុមលភាពជូនអ្នកជំងឺ ពិសេសផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ