ខេត្តប៉ៃលិន ៖ បន្ទាប់ពីមេការសំណង់ម្នាក់ មិនព្រមបើកប្រាក់ឈ្នួលឱ្យកម្មករ កម្មការិនីចំនួន៦៤នាក់ ដែលបានស៊ីឈ្នួលធ្វើសាលារៀន អនុវិទ្យាល័យ១កន្លែង ស្ថិតនៅសង្កាត់បយ៉ាខា និងសា ងសង់ធនាគារ១កន្លែងទៀត នៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយកម្មករខ្លះធ្វើការគិតជាប្រាក់ឈ្នួល បានជាង១លានរៀល ខ្លះ២លានរៀល ខ្លះទៀត៣លានរៀល សរុបទាំងអស់ជាង៣ម៉ឺនដុ ល្លារ ។ លុះពួកគេចាំបាត់ៗ មិនឃើញមេការសំណង់ បើកប្រាក់ថ្លៃឈ្នួលឱ្យ ក៏នាំគ្នាតវ៉ានៅមុខប៉ុស្តិ៍នគរបាលសង្កាត់បរយ៉ាខាជាលើកទី២តែម្តង ។ ហេតុការណ៍កម្មករសំណង់នាំគ្នាតវ៉ានេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹ កថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ សេង ចន្ថា អាយុ៤៣ឆ្នាំ ជាជាងផ្សារដែក រស់នៅភូមិអូរ ស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា លោកបានចូលធ្វើការនៅក្នុងសាលារៀនអនុវិទ្យាល័យបរយ៉ាខា ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងធនាគារ ដែលទើបនឹងសាងសង់ថ្មី ឈ្មោះ ធនាគារប៉ៃលិនវឌ្ឍន: ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អស់រយ:ពេលជាច្រើនខែមកហើយ ដោយខែដំបូងៗ មេការសំណង់តែងតែបើកប្រាក់ខែឱ្យកម្មករទាំងអស់គ្រប់ចំនួនជានិច្ច ។ ប៉ុន្តែក្រោយមក ស្រាប់តែគេជំពាក់១ខែហើយ១ខែទៀត រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ នៅតែមិនឃើញបើកប្រាក់ខែឱ្យពួកគេ ក៏នាំគ្នាតវ៉ារកអន្តរគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចម្តងរួចទៅហើយ ។ លោកបន្តទៀតថា កាលពីជាង១ខែមុន ពួកគេបាននាំគ្នាទៅតវ៉ា ចូលទៅដល់ក្នុងស្នងការនគរបាលខេត្តប៉ៃលិនដែរ តែគ្មានដំណោះស្រាយអ្វីទាល់តែសោះ រហូតដល់នាំគ្នាដាក់ពាក្យបណ្តឹងទៅដល់សាលាខេត្តទៀត ក៏ចាំបាត់ៗ ទើបនាំគ្នាតវ៉ាសារជាថ្មីនៅប៉ុស្តិ៍នគរបាលសង្កាត់បរយ៉ាខា ទាមទារឱ្យ មេការសងថ្លៃពលកម្មដល់ពួកគាត់ ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ។ បើតាម លោក ម៉ក់ សំអឿន មេភូមិអូរស្ងួត បានឱ្យដឹងថា កូនភូមិរបស់លោកដែលធ្វើការជា កម្មករ សាងសង់អនុវិទ្យាល័យបរយ៉ាខា និង ធ្វើជាកម្មករធនាគារថ្មី១ទៀត ក៏មកតវ៉ានៅមុខប៉ុស្តិ៍នគរបាលដែរ ហើយខាងលោកនឹងខំប្រឹងរកដំណោះស្រាយនេះជូន ប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងតែជួបបញ្ហាខ្វះខាត ហើយគេអត់បើកប្រាក់ឈ្នួលកម្លាំងពលកម្មជូនពួកគាត់ថែមទៀត ។ ពាក់ព័ន្ធនឹងបញ្ហានេះ មេការសំណង់ម្នាក់ ឈ្មោះ ធឿន ចំណាន ហៅវ៉ា អាយុ៣៥ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងថា មិនមែនលោកមិនចង់បើកប្រាក់ឈ្នួល ឱ្យកម្មករនោះទេ មូលហេតុដោយសារតែមានបុរសម្នាក់ ឈ្មោះ ស្រេង ជីននី ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកម៉ៅការពលកម្មសំណង់ មិនព្រមបើកលុយជូនលោក ដោយវគ្គមុនជំពាក់ចំនួន២៣០៤ ដុល្លារ និងវគ្គក្រោយចំនួន៩៥៨៦ដុល្លារ ព្រមទាំងថ្លៃសម្ភារ:សំណង់ជាង២លានរៀលទៀត ហើយស្រាប់តែបញ្ឈប់ការងាររបស់លោកដោយមិនបានផ្តល់ដំណឹង ដូច្នេះខាងលោកអត់មានលុយបើកឱ្យកម្មករទាំងនោះដែរ ។ លោកបន្តទៀតថា ភ្លាមៗ នោះខាងលោកបានដាក់ពាក្យបណ្តឹងទៅខាងនគរបាលស្នងការខេត្ត និងចូលទៅសាលាក្រុង សាលាខេត្តប៉ៃលិនដែរ ប៉ុន្តែរង់ចាំអស់រយ:ពេលជាង១ខែមកហើយ នៅមិនឃើញមានអ្វីឆ្លើយតបមកវិញពីអាជ្ញាធរនោះទេ ។ បើតាមលោក ពេជ្រ សំបូរ ជាមន្ត្រីម្នាក់នៅសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ខាងខេត្តបាន ទទួលពាក្យបណ្តឹងរបស់មេការសំណង់ ឈ្មោះ ធឿន ចំណាន ដែលម៉ៅការបន្តពីលោក ស្រេង ជិននី រួចហើយ ដោយនៅឆាប់ៗ ខាងមុខនេះ លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន នឹងធ្វើការដោះស្រាយជូនកម្មករទាំងអស់ និងមេជាងផងដែរ ។ ចំណែកលោក ស្រេង ជិននី អាយុ៣៨ឆ្នាំ ជាមេការធំ ម៉ៅសំណង់អគារធនាគារខាងលើបាន ឱ្យដឹងថា មូលហេតុដែលលោកមិនបើកប្រាក់ឱ្យមេជាងបន្ទាប់ ព្រោះតែធ្វើការយឺតយ៉ាវ ហើយខាងលោកក៏បានចូលបំភ្លឺនៅក្នុងសាលាខេត្ត និងស្នងការខេត្តរួចរាល់អស់ហើយដែរ មិនចាំបាច់បកស្រា យអ្វីឱ្យខាងកាសែតដឹងនោះទេ ហើយបើចង់ដឹងច្បាស់ សូមសួរទៅខាងស្នងការ និងខាងខេត្តខ្លួនឯងទៅ តែមិនពាក់ព័ន្ធនឹងធនាគារ ប៉ៃលិនវឌ្ឍន:នោះទេ ៕ដោយ ៖ នីយ៉ា
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ