កំពត ៖ វិស័យអប់រំ យុវជននិងកីឡា គឺជាវិស័យអាទិភាពក្នុងចំណោម វិស័យអាទិភាពនានានៃគោលនយោបាយ ផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន។នេះជាការលើកឡើងរបស់ លោក ស៊ឹម វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានថ្លែងនៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមបើកសន្និបាតបូកសរុបនិងវាយតម្លៃការងារអប់រំ យុវជននិងកីឡាខេត្តកំពតដំណាច់ឆ្នាំសិក្សា២០១៦-២០១៧ និងទិសដៅការងារបន្តឆ្នាំសិក្សា២០១៧-២០១៨ ដែលមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត បានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២៥ខែមករា ឆ្នាំ២០១៨។លោក ស៊ឹម វុទ្ធាបានបន្តលើកឡើងទៀតថា វិស័យអប់រំតែងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រ។ លោកអភិបាលរងខេត្ត ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសហការី នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតទាំងអស់ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ សហគមន៍ សប្បុរសជន មាតាបិតាសិស្ស ដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ដែលបានខិតខំយកចិត្តទុកដាក់រួមចំណែកគាំទ្រគ្រប់បែបយ៉ាងក្នុងភារកិច្ចអប់រំសម្រាប់ទាំងអស់គ្នា។ផ្ដើមចេញសកម្មភាពទាំងអស់នេះ បានធ្វើឲ្យវិស័យអប់រំយុវជននិងកីឡាខេត្តកំពតទទួលបានសមិទ្ធិផលជោគជ័យថ្មីៗស្របតាមទិសដៅឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅ និងបានធ្វើឲ្យមានការប្រែប្រួលទាំងបរិមាណនិងគុណភាព ឆ្លើយតបបានតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨។លោក ស៊ឹម វុទ្ធាក៏បានផ្ដាំផ្ញើដល់មន្ត្រីអប់រំទាំងអស់ត្រូវពង្រឹងវិន័យក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនពិសេសសម្រាប់គ្រូបង្រៀន ដែលជាអ្នកផ្ទេរឬផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស។ និងក៏បានផ្ដាំផ្ញើដល់អង្គសន្និបាតទាំងមូល ក្នុងរយៈពេល ពីរថ្ងៃនេះ ត្រូវរួមគ្នារកឲ្យឃើញនូវមេរៀនពិសោធន៍ថ្មីៗ បញ្ហាប្រឈមនានា ដំណោះស្រាយបែបវិជ្ជមាន វិធីសាស្ត្រល្អៗ ជាគន្លឹះបន្ថែមទៀតនិងប្រមូលផ្ដុំចំណុចសេសសល់ដើម្បីកែលម្អរកសាងនិងអភិវឌ្ឍន៍ វិស័យអប់រំក្នុងខេត្តកំពតឲ្យបានកាន់តែទទួលលទ្ធផលប្រែប្រួលទាំងបរិមាណនិងគុណភាពល្អប្រសើរជាងឆ្នាំកន្លងទៅថែមទៀត។ សូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍របស់ លោកតាក ហាប់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងនៅក្នុងអង្គសន្និបាតនេះថា៖វិស័យអប់រំនៅក្នុងខេត្តកំពតជាបន្តបន្ទាប់មានការប្រែប្រួលរីកចម្រើនគ្រប់កម្រឹត។ ក្នុងនោះលទ្ធផលនៃការប្រឡងសញ្ញាបត្រ(បាក់ឌុប)ឆ្នាំ២០១៧កន្លងទៅមានបេក្ខជនមកប្រឡងសរុប៥០៦៤នាក់ ក្នុងនោះមានស្រី២៣៦៣នាក់។ និងបានប្រឡងជាប់សរុបចំនួន៣៤៧៥នាក់ ក្នុងនោះស្រីចំនួន១៦៥០នាក់ ។ចំណែកលទ្ធផលនិទ្ទេសA ២១នាក់ B១០៣នាក់ C២៥៧នាក់ D៥២៥នាក់ និងនិទ្ទេសE២៥៦៣នាក់ ដោយចំនួននេះជាតួលេខរបស់បេក្ខជនដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៧កន្លងទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ