កែប ៖ នៅរសៀលថ្ងៃ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៦.២០១៧ និងលើកទិសដៅឆ្នាំសិក្សា២០១៧.២០១៨។ ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្តកែប ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងខេត្ត លោក ស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុវិញខេត្ត លោកស្រីអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីក្នុងមន្ទីរអប់រំយុវជន និងកីឡាជាច្រើនផងដែរ។ក្នុងឱកាសនោះ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានឲ្យដឹងថា៖ សន្និបាតអប់រំនៅឆ្នាំនេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលមានសមាជិកចូលរួមប្រមាណ១៦៩នាក់ ជាបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ គណៈអភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដៃគូអភិវឌ្ឍ ហើយបានប្រារព្វពិធីបើកដោយមន្ទីរអប់រំ យុវជននិងកីឡា ក្នុងគោលបំណងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី/អនុកម្មវិធី សូចនាករនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់ខេត្ត ធៀបទៅនឹងចំណុចដៅប្រចាំឆ្នាំដែលបានកំណត់ ពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តទិសដៅសន្និបាត ធៀបនឹងទិសដៅដែលបានកំណត់ក្នុងសន្និបាតកន្លងមក។ពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០១៧ ធៀបទៅនឹងផែនការដែលបានកំណត់ និងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការបំពេញការងារលើគ្រប់អនុវិស័យដោយធ្វើការវិភាគសីុជម្រៅលើមូលហេតុនៃការបំពេញការងារដែលសម្រេចបាន និងមិនសម្រេចក្នុងឆ្នាំកន្លងមក។ពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី កំណែទម្រង់១៥ចំណុច និងផ្តល់អនុសាសន៍គន្លឹះសម្រាប់ការរៀបចំផែនការប្រតិបតិ្តប្រចាំឆ្នាំ២០១៩ សម្រាប់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ។ថ្លែងក្នុងពិធីបិទសន្និបាតនាពេលនេះ លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា៖ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្នាក់ដឹកនាំដ៏ទៃទៀតនៃក្រសួងអប់រំ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដល់ការងារអប់រំយុវជន និងកីឡានៅខេត្តកែប រហូតទទួលបានលទ្ធផលល្អប្រសើរ ។ ម្យ៉ាងទៀតយើងមានមោទនភាព និងគោរពដឹងគុណដ៏ជ្រៀលជ្រៅបំផុត ចំពោះសមិទ្ធផលជាប្រវតិ្តសាស្ត្រទាំងឡាយដែល សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជាអំណោយដ៏ថ្លៃថ្លាទាំងចាស់ ទាំងបន្ថែមថ្មីយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងពេលដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង កម្ពស់ ០៣ជាន់ស្មើនឹង១៨បន្ទប់ រួមជាមួយនឹងសមិទ្ធផលមួយចំនួនធំទៀតរបស់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ព្រមទាំងអនុសាសន៍ដ៏មានតម្លៃបំផុតឲ្យធ្វើការសិក្សាបង្កើតគ្រឹះស្ដានឧត្តមសិក្សាថ្មីស្រឡាងនៅលើទឹកដីខេត្តកែប កន្លងមកថ្មីៗនេះ។លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖ ផ្អែកលើគោលនយោបាយជាតិ និងយុទ្ធសាស្ត្រកំណែទម្រង់សីុជម្រៅរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់ក្នុងវិស័យអប់រំ "មាគ៌ាឆ្ពោះទៅកាន់សង្គមពុទ្ធិនិងវិបុលភាព"បានចាប់ផ្តើមនៅឆ្នាំ២០១៣ ហើយបានពិនិត្យមើលឡើងវិញ និងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ ដោយបានធ្វើការកែសម្រួលគោលនយោបាយផ្តោតទៅលើ៖ (១)ធានាឲ្យបានគុណភាពប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា (២)ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់គោលនយោបាយគ្រូបង្រៀន ដោយបានបង្កើនប្រាក់បៀរវត្សគ្រូបង្រៀន លើកកម្ពស់ឋានៈ និងតម្លៃរបស់គ្រូបង្រៀន តាមរយៈការលើកកម្ពស់ជីវភាព តម្លៃវិជ្ជាជីវៈ ហើយមកដល់ពេលនេះប្រាក់បៀរវត្សរបស់គ្រូបង្រៀនកើនរហូតដល់ ៩៥០.០០០រៀលហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ