ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការលើមន្ត្រីនគរបាលខណ្ឌពោធសែនជ័យចំនួន២រូប ជុំវិញករណីបង្ករឲ្យប្រជាពលរដ្ឋម្នាក់ ស្លាប់ ហើយបាននាំខ្លួនមន្ត្រីនគរបាល២រូប ដែលប្រើប្រាស់អាវុធ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងបង្ក រឲ្យមានប្រជាពលរដ្ឋស្លាប់ ឡើងមកកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញហើយ ព្រមទាំងដកហូតអាវុធ ចំនួន២ដើម ដើម្បីធ្វើកោសល្យវិច្ច័យ ទៅលើសំបកគ្រាប់ ដែលយកពីកន្លែងបង្ក្រាប និងក្បាលគ្រាប់ដែលវះយកចេញពីសាកសព ដើម្បីធ្វើកោសល្យវិច្ច័យ ថាតើអាវុធមួយណា ដែលជាហេតុបង្ករឲ្យប្រជាពលរដ្ឋ រងគ្រោះស្លាប់”។ក្រោយការផ្ទុះអាវុធ និង បណ្តាលឲ្យជនរងគ្រោះស្លាប់ ក៏មានការចាត់តាំងអភិបាលរង រាជធានីភ្នំពេញមួយរូប និងលោកអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីមួយចំនួន ដើម្បីចូលរួមបុណ្យសព និងចេញសោហ៊ុយ សម្រាប់ការចំណាយបុណ្យ ដែលជាសំណងរដ្ឋប្បវេណី។គួរបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្រុកកំណើត ខេត្ត កំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ ជួល ភូមិចោមចៅសង្កាត់ ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ។ ប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានអោយដឹងថា ជនរងគ្រោះ បានមកពីហូបកាហ្វេ ហើយបានឡើងទៅបន្ទប់ជួលរបស់គាត់ ហើយបានអើតមើលគេជល់មាន់ ពេលនោះស្របពេល ដែលនគរបាលចុះ បង្ក្រាបកន្លែងជល់មាននោះ ក៏បានបាញ់ឡើង ទៅលើក៏បណ្ដាលអោយត្រូវជនរងគ្រោះ ចំបំពង់ករមួយកន្លែង និងកដៃស្ដាំមួយកន្លែង ហើយប្រពន្ធជនរងគ្រោះ បានហៅរថយន្ដពេទ្យ សម្ពពអង្គរ ដឹកជនរងគ្រោះ បានប្រហែល ជាប្រាំនាទី ជនរងគ្រោះក៏បានដាច់ខ្សល់ស្លាប់ នៅក្នុងរថយន្តតែម្ដ ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២១ខែមករាឆ្នាំ២០១៨៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ